មេឃុំ​ខ្លះ​នៅ​ស្រុក​កំពង់លែងទារលុយ​ថ្លៃ​ស៊ី​ញ៉េប​ញ្ជា​ក់​លិខិត​ខ្ចីលុយ​មីក្រូហិរញ្ញវត្ថុ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 February, 2018

​ខេត្តកំពង់ឆ្នាំង ៖ លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង និង​ជា អនុ ប្រធាន​គណៈកម្មការ​សុវត្ថិភាព ចរាចរ​ណ៌​ខេត្ត បាន​អំពាវនាវ​ដល់​ក្រុមការងារ​មូលដ្ឋាន​ឃុំ កំពង់​ហៅ ត្រូវ​បង្កើន​ការអប់រំ​ដល់​ប្រជាពលរដ្ឋ​ស្តីពី​ច្បាប់​ចរាចរណ៍​នៅ​មូលដ្ឋាន​របស់ខ្លួន ដើម្បី​រួមចំណែក​កាត់ បន្ថយ អត្រា​គ្រោះថ្នាក់​ចរាចរ​ណ៌​អោយនៅ​កំរិត​ទាប​បំផុត និង​ស្នើ​ដល់​លោក​មេឃុំ​មួយចំនួន ក្នុងស្រុក កំពង់លែង ឲ្យ​ឈប់​យកលុយ​ពី​ការធ្វើ​លិខិតស្នាម​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​។​

​លោក​ថ្លែង​បែបនេះ នៅក្នុង​ពិធី​បិទ​យុ​ទ្ឋ​នា​ការឃោសនាបោះឆ្នោត ជ្រើសតាំង​សមាជិក​ព្រិ​ទ្ឋ​សភា នីតិ កាល​ទី​៤ របស់​គណៈបក្ស​ប្រជាជន​កម្ពុជា នៅ​ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង កាលពី​ព្រឹក ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៨ ។ . លោក​បាន​បន្តថាៈ បច្ចុប្បន្ន​នៅ​ទូទាំងប្រទេស​មាន​មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ណ៌ មាន ជាង​៦​នាក់​ក្នុង​មួយថ្ងៃៗ គឺ​ច្រើនណាស់ ច្រើនជាង​កាលពី​ស្រុក​កើតសង្គ្រាម​ទៅទៀត ហេតុនេះ​សូម បងប្អូន​ដែលជា ក្រុម ពង្រឹង​បក្ស តាម​មូលដ្ឋាន ត្រូវ​អប់រំ​ដល់​ប្រជាពលរដ្ឋ អោយ​គោរព​ច្បាប់​ចរាចរ​ណ៌ អោយបាន​ញឹកញាប់ ។​ក្នុងនាម​សា​ម៉ី​មន្ទីរ នៅ​ដើមខែ​មិនា នេះ នឹង​ចាប់​អនុវត្ត​ផ្សព្វផ្សាយ​ច្បាប់ ចរាចរ ណ៌ អោយបាន​ញឹកញាប់​ដល់​មូលដ្ឋាន​។ ចំពោះ​គ្រឿងញៀន​ក៍ជាប​ញ្ហា​ប្រឈម​ផងដែរ សូម​អប់រំ កូន ចៅ​ត្រូវ​ជៀស អោយ ឆ្ងាយ​ពី​គ្រឿង​ញឿ​ន ហើយ​បើ​មាន​បងប្អូន​កូនចៅ ដែលមាន​ការប្រើប្រាស់ គ្រឿង ញៀន ត្រូវ​យកទៅ​អប់ រំ ឬ​យកទៅ​មណ្ឌល​កែប្រែ​ផ្តាច់​គ្រឿងញៀន ព្រោះថាៈ បើ​ញៀន​ដល់ក​ម្រឹត​វា នឹង​បង្ក​អសន្តិសុខ ដល់ គ្រួសារ​ក៍​ដូចជា​សង្គមជាតិ ។

លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណៈការ បន្តថា ចំពោះ​ការអភិវឌ្ឍន៍​មូលដ្ឋាន​វិញ គណបក្ស​បាន និង​កំពុង​កសាង​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ពី ភូមិ​ដូន​វៀត ទៅដល់​ភូមិ​កោះ​ក្អែក មាន​ចម្ងាយ​៦​គីឡូម៉ែត្រ និង​កសាង​ផ្លូវដី​ធម្មតា ពី​កោះ​ក្អែក ទៅ​ជ្រោយ​បបោស ដែលមាន​ទឹកប្រាក់​សរុប​ជាង ៤០​លាន​រៀល ។

​បច្ចុប្បន្ន ស្រុក​កំពង់លែង មាន​មោទនៈភាព​ខ្លាំងណាស់ ព្រោះ​មាន​បណ្តាញអគ្គីសនី ត ចូល​បាន​ប្រើ គ្រប់​ផ្ទះ មាន​ផ្វូ​វ​ថ្នល់ មាន​ក្រាល​កៅស៊ូ​ខ្លះ និង​ក្រាល​គ្រួស​ក្រហម​ខ្លះ មាន​ផ្លូវ​ខ្វាត់ខ្វែង​គ្រប់​ច្រកល្ហក តែ​នៅ​ខ្វះ​បញ្ហា​ទឹកស្អាត​មួយ​មុខ​ទៀត​ទេ​ប៉ុណ្ណោះ ដែល​ខែ​ក្រោយនេះ នឹង​ចាប់ផ្តើម​ដំណើរការ​សាង សង់ ហើយ សង្ឃឹមថាៈ ស្រុក​កំពង់លែង នឹង​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ក្នុងពេល​ឆាប់ៗ​នេះ ។

ក្រៅពី​ការងារ​អភិវឌ្ឍន៍​ក្នុងស្រុក​កំពង់លែង ឯកឧត្តម ត្រាំ អ៊ីវតឹក នឹង​ជួយ​ឧបត្ថម ម្នាក់ៗ ២០​ម៉ឺន រៀល​ដល់​ក្រុមគ្រួសារ​ដែលមាន​អ្នកស្លាប់​។ ចំណែក​លោក ក៍​ជួយ​ឧបត្ថម​សម្រាប់​អ្នក​ស្ត្រី​សម្រាលកូន លោក​នឹង​ឧបត្ថម្ភ​ចំនួន​១០​ម៉ឺន​រៀល​ផងដែរ ចាប់ពី​ខែ​មិនា​នេះ​តទៅ​។​

លោក​ប្រធាន​មន្ទីរ ក៍​បានលើកឡើង​ដែរ​ថាៈ កន្លងទៅ ធ្លាប់មាន​មេឃុំ ទារ​យកលុយ​ពី​ប្រជា​ពល រដ្ឋ ចំនួន​២០​ម៉ឺន​រៀល នៅពេល​ពួកគាត់​ធ្វើលិខិត​ខ្ចីលុយ​ពី​មេក្រូ​ហិរញវត្ថុ​។​សូម​គិត​មើលថា ពួក​គ្នា​ខ្វះ ឃាត​ទើប​ទៅ​ខ្ចីលុយ​គេ តែ​មេឃុំ​បែរជា​ជម្រិត​ទារ​១០-២០​ម៉ឺន​រៀល ពី​គាត់​ថែមទៀត ដែល​នេះ​គឺជា ការខុសឆ្គង​ធ្ងន់​ណាស់ ធ្វើអោយប៉ះពាល់​អារ​ម្ម​ណ៌​ប្រជាពលរដ្ឋ ចាប់ពីពេលនេះ​តទៅ​សូម​បញ្ឈប់ បញ្ហា​នេះ សូមកុំ​មាន​បន្តទៀត​និង​សូមកុំ​យកលុយ​ពី​ប្រជាពលរដ្ឋ ពេលធ្វើ​លិខិតស្នាម​ផ្សេងៗ​ទៀត មានដូចជា ឯកសារ​អត្រានុកូលដ្ឋាន ជាដើម​៕