ទាហាន​ ឈុតខ្មៅ ​ថៃចាប់​ ខ្មែរ​ម្នាក់ ក្នុងចំណោម​៧​នាក់ដែល ​ឆ្លងដែនចូល​កាប់​ឈើ ​គ្រញូង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 February, 2018

ពោធិ៍សាត់ ៖ ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ ត្រូវបាន​ទាហាន​ឈុតខ្មៅ​ថៃ​ចាប់​ឃាត់ខ្លួន ឯ​៦​នាក់​ទៀត រត់គេចខ្លួន​រួច ខណៈដែល​ពួកគេ​លួច​ឆ្លងដែន​សង្ស័យថា ចូល​កាប់​ឈើ​ក្រ​ញ៉ូ​ង​ខុសច្បាប់ ក្នុង ទឹកដី​ថៃ​។​
​ប្រភព ពី​កម្លាំង​សមត្ថកិច្ច នៃ​វរៈ​ការពារ​ព្រំដែន​គោក ៨២៥ ទទួល​ទិស​ថ្មដា បាន​ប្រាប់​ឲ្យ​ដឹង ថា ជនសង្ស័យ​ដែល​ទាហាន​ឈុតខ្មៅ​ថៃ កង​រយ​៥៣៦ ចាប់ខ្លួន​នោះ​មានឈ្មោះ ស៊ឹម រ៉េ​ន ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​បឹង​ប្រី​យ៍ ស្រុក​បាកាន ខេត្តពោធិ៍សាត់​។ វត្ថុតាង​ដែល ដកហូត​បានរួម​មាន ឈើ​ក្រញូង​៥​ដុំ និង​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​អារឈើ ១​គ្រឿង​។​

ប្រភព​បាន​បន្តថា មាន​បុរស ៦​នាក់​ទៀត ដែល​ចូលរួម​លួច​ឆ្លងដែន ចូល​កាប់​ឈើ ក្រញូង នៅក្នុង​ទឹកដី​ថៃ ហើយ​ត្រូវបាន​រត់​ចែក​ជើង​គ្នា ។ យ៉ាងនេះ​ក្ដី ខាង​ភាគី​ថៃ មិនទាន់បាន​បញ្ជាក់ ពី​អត្តសញ្ញាណ របស់​ពលរដ្ឋ​ទាំង ៦​នាក់​នោះ​នៅឡើយ​ទេ​។ ក្រោយពេល​កើតហេតុ ខាង​ភាគី ថៃ បាន​បញ្ជូន​ជនសង្ស័យ​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្រាត ដើម្បី​សួរនាំ ហើយ​បាន ជូនដំណឹង​មក​ឲ្យ​កម្លាំង​សមត្ថកិច្ច​កម្ពុជា​ផងដែរ​។​

​ប្រភព​បាន​បន្ថែមទៀត​ថា នៅ​ព្រឹកស្អែក​នេះ ខាង​ភាគី​កម្ពុជា នឹង​ណាត់គ្នា​ជាមួយ​ទំនាក់ទំនង ដែល​កាន់​ច្រកព្រំដែន​៥៦ ឃុំ​ថ្មដា ស្រុក​វាលវែង ដើម្បី​ចុះទៅ​សួរនាំ ស្រាវជ្រាវ និង​ស្វែងរក បក្សពួក និង​មេខ្យល់ ដែល​ផ្សំគំនិត​ចូលរួម​លួច​ឆ្លងដែន ចូល​កាប់​ឈើ​ក្រ​ញ៉ូ​ង​ខុសច្បាប់ នៅ លើទឹក​ដី​ថៃ ឲ្យ​បាន​លម្អិត​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១ និង​៣០​នាទី​រំលង​អា​ធ្រា​ត ឈានចូល ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅលើ​ទឹកដី​ថៃ ទល់មុខ​ប៉ុស្តិ៍​ភ្នំ​គុត​ឬ​ស្សី ស្ថិតក្នុង​ភូមិ​សុផាន​ហ៊ីម ឃុំ​ឡែ​មកា​ត់ ស្រុក​មឿង ខេត្ត​ត្រាត ប្រទេស​៕