អ្នក​ច្រៀង​ប្រចាំ​ក្លឹប​ខារ៉ាអូខេ ​LV ក្រុង ព្រះសីហនុ ដែល​ត្រូវ​ភ្លើង​ឆេះ បាន​ស្លាប់​ហើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 February, 2018

​ព្រះសីហនុ ៖ ទីបំផុត មច្ចុរាជ​តាម​ឆក់យក​ជីវិត​តារាចម្រៀង​ប្រចាំ​ក្នុង​ក្លឹម កំសាន្ត ខារ៉ាអូខេ LV ក្រុងព្រះសីហនុ ទាល់តែ​បាន​ដែល ជនរងគ្រោះ​ក្នុង​ហេតុ​ការ​គ្រោះ​អគ្គី​ភ​យ័ ឆេះ​ក្លឹប​កំសាន្ត ខា​រា​អូ​ខេ LV កាលពី ពាក់កណ្តាល​អា​ធ្រា​ត ថ្ងៃទី​២១​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៨ កន្លងមក រហូតដល់​ព្រឹក​ថ្ងៃទី ២៣​ខែកុម្ភៈ​ឆ្នាំ​២០១៨​នេះ ក្រុមគ្រួសារ​បាន ប្រាប់​មក​ថា ជនរងគ្រោះ​បាន​ស្លាប់​ហើយ បន្ទាប់ពី​បាន​បញ្ជូន​ទៅដល់​មន្ទីរ​ពេទ្យ​ដ៏​ធំ​មួយ​ក្នុងប្រទេស​វៀតណាម ។ នេះ​ជា​ដំណឹង​ដ៏​សោកសៅ គួរ​ឲ្យ​អាណិតអាសូរ​បំផុត ចំពោះ ជនរងគ្រោះ ដែលជា​តារាចម្រៀង ដ៏​ល្បី និង​មាន​ប្រជាប្រិយ នៅក្នុង​ក្លឹប​កំសាន្ត LV ក្រុងព្រះសីហនុ​។​

​ដំណឹង​ពី​ប្រទេស​វៀតណាម​មក​បាន​ឲ្យ​ដឹងថា តារា ចម្រៀង ឈ្មោះ​បូ ចាន់​ណាក់ ហៅ​(​វេហា​) អាយុ​៣២​ឆ្នាំ បានទទួល​មរណៈភាព​ហើយ នៅ​ម៉ោង​ប្រមាណ ៣ យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៣​កុម្ភៈ​ឆ្នាំ​២០១៨ នេះ​នៅក្នុង​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​។​

​គួរ​បញ្ជាក់ថា ស្ថិតក្នុង​ហេតុការណ៍​គ្រោះ​អគ្គី​ភ​យ័​នោះ មាន​តារាចម្រៀង​ប្រុស វ​យ័​ក្មេង​ម្នាក់ ឈ្មោះ​បូ ចាន់​ណាក់ ហៅ​(​វេហា​) បាន​រងរបួស​ឆេះ​រោល​ពេញ​ខ្លួន ធ្ងន់ធ្ងរ ដោយសារ​ជាប់​ក្នុង​បន្ទប់ទឹក​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ។​

​ប្រភព​ដដែល​បាន​បន្ត​រថា តារាចម្រៀង បូ ចាន់​ណាក់ ហៅ វេហា ជា​ក្មេង​កំព្រា​ឪពុក ហើយ​កាលពី​ម្សិល​មុ​ិ​ញ​នេះ​គាត់ ទើប​ប្រមូល​លុយកាក់​ឲ្យ​ម្តាយ​ទៅ​ព្យាបាល​ជម្ងឺ​នៅ​ទីក្រុង​ភ្នំពេញ លុះដល់​យប់​ឡើង​គាត់​ក៏​រងគ្រោះ​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គី​ភ​យ័​នេះ​តែម្តង​។​

​រង្គសាល ក្លឹម កំសាន្ត LV នោះ​មាន​ទីតាំងនៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​លេខ​៤​ក្រុង​/​ខេត្ត​ព្រះសីហនុ មាន​អគ្គីភ័យ​កើតឡើង នៅវេលា​ម៉ោង​២៣​និង ៣០​នាទី​យប់​ថ្ងៃទី​២១​ខែកុម្ភៈ​ឆ្នាំ​២០១៨ ដោយសារ​ឆ្លង​ចរន្តអគ្គិសនី​(​ទុស្សេ​ខ្សែភ្លើង​) ក្នុង​ក្លិប​កំសាន្ត​LV​នៅ​ចំណុច​ច្រកទ្វារ ចេញ ចូល ក្នុងខណៈពេល ដែលមាន​មនុស្ស ម្នា ជាច្រើន​នាក់ កំពុង​រាំ​ឌី​ស្កូ​នៅ​ទីនោះ​ផងដែរ​៕