ឈ្មួញ​ទិញ​ត្រី​ចាប់ផ្ដើម​រត់ការ​វាយលុក​ ​ឡូ​តិ៍​អភិរក្ស​លេខ​២​ស្ទួន​ក្នុង​ឃុំ​ផាត់​សណ្ដាយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 February, 2018 ក+ ក-

កំពង់ធំ ៖ បទល្មើស​សម្រាស់ ជាច្រើន​កន្លែង នៅ​ពាមសែន ជាប់​នឹង​តំបន់​ឡូ​តិ៍​អភិរក្ស លេខ​២​ស្ទួន ស្ថិតនៅ​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបាន​ឈ្មួញ​ទិញ​ត្រី ចាប់ផ្ដើម​រត់ការ​ហ៊ុ​ព័ទ្ធចាប់​ត្រី​ហើយ ដោយមាន​ការបើក​ភ្លើង​ខៀវ ពី​សមត្ថកិច្ច​រដ្ឋបាល​ជលផល​។​

យោងតាម​សេចក្ដី​រាយ​ណ៍ ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ផាត់​សណ្ដាយ បាន​និយាយ​ឲ្យ​ដឹងថា សម្រាស់​នៅ​មាត់ពាម​សែន​នេះ មាន​ប្រមាណ​៣០​ដុំ នៅជាប់​នឹង​តំបន់​អភិរក្ស ឡូ​តិ៍​លេខ​២​ស្ទួន ដែលជា​កន្លែង​ធ្វើ​ឲ្យ​ត្រី​ប្រមូលផ្ដុំ ចេញពី​តំបន់​អភិរក្ស ហើយ​មាន​ឈ្មួញ ជា​ស្ត្រី​ឈ្មោះ ង៉ា ស្ថិតនៅ​ភូមិ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង ជា​អ្នក​រត់ការ ដាក់ និង​ហ៊ុ​ព័ទ្ធ ចាប់​ត្រី​។​
សេចក្ដី​រាយ​ណ៍​នេះ បាន​បន្ត​ឲ្យ​ដឹងថា រាល់​ករណី​បទល្មើស​នេសាទ ទ្រង់ទ្រាយ​ធំៗ គឺ ឈ្មួញ​ទិញ​ត្រី ជា​អ្នកផ្ដល់​លុយ​កម្ចី​ឲ្យ​មុន ដើម្បី​យកទៅ​បង្កើត ឬ​ដំណើរការ​មុខរបរ​ល្មើសច្បាប់​ទាំងនោះ ហើយ​នៅពេល​បាន​ត្រី ត្រូវ​លក់​ឲ្យ​ពួកគេ​វិញ ចំណែក​ឈ្មួញ​ទិញ​ត្រី​ខ្លះ គឺ​ចេញ មុខ​រត់ការ​តែម្ដង ។​
ស្ត្រី​ឈ្មួញ​ទិញ​ត្រី​ឈ្មោះ​ង៉ា បាន​ប្រាប់ថា ខ្លួន​ជា​រត់ការ​បទល្មើស​សម្រាស់​នៅ​ពាមសែន​នោះ​មែន ប៉ុន្តែ​គ្រាន់តែ​សម្របសម្រួល ឲ្យ​បន្តិច​ម្នាក់​តែប៉ុណ្ណោះ ព្រោះ​សម្រាស់​នោះ មានតែ កំប្លោក​តែប៉ុណ្ណោះ​។​
ឯ​លោកនាយ​ផ្នែក​រដ្ឋ​បាលជ​ល​ផល ផាត់​សណ្ដាយ លោក​យ៉ាន់ វិសាក់ ហៅ​សែ បាន ប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹងថា លោក​មិន​បានដឹង​រឿងនេះ​ទេ​។​
ដោយឡែក​ប្រភពពី​ព័ត៌មាន​ពី​សមត្ថកិច្ច នៃ​ស្ថាប័ន​ផ្សេងៗ ដែល​ឈ​ជើង​នៅ​ឃុំ​ផាត់ សណ្ដាយ បាន​និយាយថា បទល្មើស​សម្រាស់​នៅ​ឆ្នាំនេះ គឺ​កើន​ច្រើនជាង​ឆ្នាំមុន ហើយ​អ្នកប្រព្រឹត្ត បទល្មើស​នេះ កំពុង​ខ្សឹ​ម​ខ្សៀវ​គ្នា សុំ​យោបល់​ជាមួយ​សមត្ថកិច្ច​ជំនាញ ដើម្បី​វី​ធី ដំណើរ​ហ៊ុ​ព័ទ្ធ​ចាប់យក​ត្រី​នៅពេល​ខាងមុខ​។​
ចំណែក​ប្រជា​នេសាទ​ស្លូតត្រង់ បាន​និយាយថា បទល្មើស​នេសាទ​សម្រាស់​នេះ គឺ​កើត មាន​ជា​រៀងរាល់ឆ្នាំ ក្រោម​វិធី​ធ្វើ​កិច្ចសន្យា​អនុញ្ញាតិ​ឲ្យ​ហ៊ុ​ចាប់យក​ត្រី​តែ​១​លើក របស់​សមត្ថកិច្ច​ជលផល ហើយ​ឲ្យ​អូ​សមែង​សម្រាស់​ទាំងនោះ ដាក់​លើគោក មិន​ឲ្យ​បន្ត​ទៀតឡើយ ប៉ុន្តែ មិនដឹង​យ៉ាងម៉ិច ទើប​បទល្មើស​សម្រាស់ បាន​បន្ត​ដល់​ចប់​ចុង ចប់​ដើម​ជា​ស្ថាពរ ជា​រៀងរាល់ ឆ្នាំ​៕​