ប្អូនប្រុស​លោក កែម ឡី បង្កើត​គណបក្សនយោបាយ​«​គណបក្ស កែម​ឡី​»
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 February, 2018 ក+ ក-

​ភ្នំពេញ ៖ លោក កែម រិ​ទ្ធិ​សិត ដែល​ត្រូវជា​ប្អូនបង្កើត របស់ លោក កែម ឡី នៅ​ថ្ងៃ ២៤ កុម្ភៈ បាន​ប្រ កាស​ជា​សាធារណៈ​ថា លោក មាន​គម្រោង​បង្កើត គណបក្ស នយោបាយ​មួយ​ដើម្បី​ប្រកួត​
​ប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី ៦ នា​ខែ កក្កដា ឆ្នាំ​២០១៨ ខាង​
​មុខ​នេះ ។​
​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន ដែល​ទូរទស្សន៍ អាស៊ីអាគ្នេយ៍​ទទួលបាន​នៅ​ព្រឹក​ថ្ងៃ​២៤ កុម្ភៈ​នេះ​
​លោក កែម រិ​ទ្ធិ​សិត បាន​អំពាវនាវ​ឲ្យ​សាធារណៈជន​ដែល​ធ្លាប់​គាំទ្រ​ទស្សនាទាន​របស់លោក​
​បណ្ឌិត កែម ឡី កន្លងទៅ ឲ្យ​ចូលរួម​ក្នុងការ​បង្កើត​គណបក្ស ដែល​លោក គ្រោង​នឹងដាក់​
​ឈ្មោះថា “ គណបក្ស កែម ឡី ‘’ ។​យ៉ាងនេះ​ក្ដី ប្អូនប្រុស សព​លោក កែម ឡី រូបនេះ​បាន​ឲ្យ ដឹងថា​គម្រោង​បង្កើត​គណបក្ស​នេះ​ជំហាន​ដំបូង​គឺ​កំពុង​ជួប​ការលំបាក​ខ្លះ​ដែរ​ក្នុង​ការប្រមូល​
​មេដៃ​អ្នកគាំទ្រ​ឲ្យ​បាន​គ្រប់​ចំនួន​តាម​តម្រូវការ​របស់​ច្បាប់​ស្ដីពី​ការបង្កើត​គណបក្សនយោបាយ​ប្រការនេះ​ទើប​លោក​មិនទាន់​ហ៊ាន​កំណត់ថា តើ​“ គណបក្ស កែម ឡី ‘’ នឹង​លេចចេញ​ជា​រូប​
​រាង​នៅ​ថ្ងៃ​ណា​នោះទេ ។​
​ទាក់ទិន​និង​គម្រោង​បង្កើត​គណបក្ស​របស់​ប្អូនប្រុស​របស់​សព​លោក​កែម ឡី​នេះ អ្នកនាំពាក្យ​
​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្ស​កំពុងកាន់​អំណាច និង​ដឹកនាំ​ប្រទេស គឺ​ឯ​.​ឧ សុខ​
​ឥសាន បាន​មានប្រសាសន៍​តាម​បណ្ដាញ​តេ​ឡេ​ក្រាម​ថា ៖ គណបក្ស​ប្រជាជន​កម្ពុជា សូម ស្វាគមន៍​គណបក្សនយោបាយ​បង្កើត​ថ្មី​ដើម្បី​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​
​តំណាងរាស្ត្រ នីតិកាល​ទី ៦ នា​ថ្ងៃទី ២៩ ខែ កក្កដា ២០១៨ នេះ ។ ឯ​.​ឧ បន្តថា ទោះបី​ដាក់ ឈ្មោះ​គណបក្ស​ជា​អ្វី ក៏ដោយ យើង​សូម​ស្វាគមន៍​ការបង្កើត​គណបក្សនយោបាយ​ថ្មី​នេះ ។ នេះ​ស បញ្ជាក់ថា សិទ្ធិសេរីភាព​ខាង​នយោបាយ​របស់​ប្រជាពលរដ្ឋ ត្រូវបាន​បើកទូលាយ​ដូច មាន​បញ្ជាក់​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយក៏​បញ្ជាក់ថា​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា​បាននិងកំពុង​រឹងមាំ​និង​រស់​រវើក ហើយ​ការប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោតជាតិ ខាងមុខ នឹង​កាន់​តែមាន​អត្ថន័យ នៅ​កម្ពុជា ស្របតាម​គោល​ការ​ណ៏​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ៕​