ជប៉ុន​ផ្តល់​ជំនួយឥតសំណង​ជាង​៣០​ម៉ឺន​ដុល្លារ ជា​គ្រឿងចក្រ​កម្ទេច​មីន​បន្ថែម​ដល់​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 February, 2018

 

​ភ្នំពេញ ៖ ខណៈ​ដំណើរការ​បោ​សម្អាត​មីន​របស់​ស៊ីម៉ាក់​នៅតែ​បន្ត​ទៅមុខ រដ្ឋាភិបាល​ជប៉ុន បាន សម្រេច​បន្ត​គម្រោង​លើ​ការផ្តល់​ជំនួយ​គ្រឿងចក្រ​កំទេច​គ្រាប់មីន និង​គ្រាប់​សំណល់​មិនទាន់​ផ្ទុះ​ដល់ កម្ពុជា​។​

​នា​រសៀល​ថ្ងៃទី ២៣ ខែ​កុ​ម្ភះ នេះ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ហៅ​កាត់ ស៊ី ម៉ាក់ បានរៀបចំ​ពិធី​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​រវាង​ស៊ីម៉ាក់ និង ជី​ម៉ាស់ ជា​ជំនួយឥតសំណង​ប្រមាណ​ជាង​៣០​ម៉ឺន​ដុល្លា ជា​គ្រឿងចក្រ​កំទេច​គ្រាប់មីន និង គ្រាប់ សំណល់​ជាតិ​មិនទាន់​ផ្ទុះ​ស្ថិតក្នុង​ខេត្តកំពង់ធំ​។​ឯកឧត្តម ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល សកម្មភាព​កំចាត់មីន​កម្ពុជា​បាន​ថ្លែង​ទៅកាន់​តំណាង​ជី​ម៉ាស់​ថា ជប៉ុន​ពិតជា​ប្រទេស​រួមចំណែក​ធំ លើ​ការអភិវឌ្ឍ​ជាមួយ​កម្ពុជា ដែលជា​ញឹកញាប់​តែងមាន​ការជួយ​លើ​វិស័យ​បោសសម្អាត​មីន ក្នុង ការ សម្រួលការ​រស់នៅ​រប​ស់​ប្រជាពលរដ្ឋ​។​

លោក​បាន​បញ្ជាក់ថា សម្រាប់​បច្ចុប្បន្ន​ទៅ​អនាគត ស៊ីម៉ាក់​នឹង​បន្តការងារ​ការ​បោសសម្អាត មីន​ដែល​សេសសល់​ទាំង​ប៉ុន្មាន​អោយអស់ បើទោះបី​គោលដៅ​កំណត់ នៅ​ឆ្នាំ ២០២៥ មិន​ពេល វេលា​ច្រើន​ទៀត​ក៏ដោយ​។ លើសពីនេះ​ដើម្បី​សម្រេច​ផែនការ​យុទ្ធសាស្ត្រ​មួយ​នេះ ជា​ប្រ​យោ​ជ​ន៏ ដល់​ការអភិវឌ្ឍ​ជាតិ និង​ប្រជាពលរដ្ឋ​។​

​លោក Sugawara Shoji តំណាង​ជី​ម៉ាស់ របស់​ជប៉ុន បាន​ឲ​ដឹងថា ជប៉ុន ពេញ​នឹង បន្ត​កិច្ច សហប្រតិបត្តិការ​ជាមួយ​កម្ពុជា ព្រោះ​កម្ពុជា​ប្រទេស​ដែល​គួរតែមាន​ការអភិវឌ្ឍ និង​រីកចម្រើន​លើស ពី​សព្វថ្ងៃ​។ លោក​Sugawara Shoji សង្ឃឹម​ក្រោយ​ការប្រើប្រាស់​គ្រឿងចក្រ​កំទេច​មីន នៅ​ខេត្ត កំពង់ធំ និង​ពិភាក្សា​លើ​បណ្តា​ខេត្ត​មួយចំនួនទៀត​។​

លោក ហេង រតនា​បាន​សម្តែង​ការជឿជាក់​លើ​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​ភាគ ច្រើន​សុទ្ធ​តែមាន​គុណភាព និង​ស្តង់ដារ​ដ៏​ល្អ​សម្រាប់​ស៊ីម៉ាក់​នៅពេល​កំពុងមាន​ជំនាញ បច្ចេកទេស លើ​ការ​បោសសម្អាត​មីន​នោះ​៕​