រស់នៅ​ជាមួយគ្នា​ជិត​មួយឆ្នាំទើប​ធ្លាយ​រឿង​មាន​ប្រពន្ធដើម ​ដេញចាប់​ផ្អើល​ពេញ​ផ្លូវ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 February, 2018 ក+ ក-

​ភ្នំពេញ ៖ នារី​កម្មករ​រោងចក្រ​ដ៏​ស្រស់ស្អាត​ម្នាក់​បាន​ជិះ​ម៉ូតូឌុប​ជាមួយ​ម្តាយ​ដើររក​គូស្នេហ៍​ដែលជា​ប្តី​ហេងស៊យ និង​បាន​ជួបគ្នា​នៅ​ម្តុំ​វត្ត​ស្លែង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ដោយ​ប្រទះឃើញ​គូរ​ស្នេហ៍​របស់ខ្លួន​កំពុង​ជិះ​ម៉ូតូ​មួយគ្រឿង​ដឹក​ប្រពន្ធដើម ក៏បាន​ស្រែកហៅ​អោយ​ឈប់​តែ​បុរស​កំហូច​ខាងលើ​នោះ​មិនបាន​ឈប់​ទេ បាន​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ពី​សង្សារ​របស់ខ្លួន​រហូត​ដល់​ចំន​ណុ​ច​ស្ពាន​ទឹកថ្លា ស្ថិ​ត្នុ​ង​សង្កាត់​ក្រាំង​ពង្រ​ខណ្ឌដង្កោ ទើប​នារី​ជាស​ង្សា និង​ម្តាយ​បាន​ស្រែកថា ចោរៗ​ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចេញ​ជួយ​ដេញ​ស្ទាក់ ចាប់​បំរុង​វាយ​ម្នា​ក់មួយ​ដៃ​មួយ​ជើង តែ​សំណាងល្អ​ដោយសារ​ពួកគេ​ស្រែក​ឡូឡា បែកធ្លាយ​ថា​ជា​រឿង​ស្នេហា​ត្រីកោណ​វិញ​។

ក្រោយមក​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍​ក្រាំង​ពង្រ នាំយក​មនុស្ស​ទាំងអស់​មក​សាកសួរ​។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ម្តាយ និង​នារី កម្មករ​ខាងលើ​បាន​ប្រាប់​សមត្ថកិច្ច​អោយដឹងថា ដំបូង​ឡើយ​កូន​របស់គាត់​បានមក​ពី​ខេត្តបាត់ដំបង មក​ធ្វើការ​រោងចក្រ​នៅ​ភ្នំពេញ នៅ​ម្តុំ​សង្កាត់​ចោមចៅ​១​ខណ្ឌ​ពោធិ៍​សែន​ជ​យ័ នៅ​រោងចក្រ​កាត់ដេរ​ក្រុមហ៊ុន​AC ហើយ​កូនស្រី​របស់គាត់​ក៏មាន​ការទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ខាងលើនេះ រយៈពេល​ជិត​មួយឆ្នាំ​មកហើយ ដោយ​បុរស​នោះបាន​ប្រាប់ថា ខ្លួន​នៅ​កំលោះ​កំព្រា​ឪពុកម្តាយ​ធ្វើអោយ​កូនស្រី​គាត់ អាណិត​ដាក់ចិត្ត​ស្រលាញ់​លើ​បុរស​ខាងលើ​នោះ​យ៉ាងខ្លាំង ហើយ​ជនកំហូច​នោះបាន​សន្យាថា និង​ចូល​ស្តីដណ្តឹង​នាង​រៀបការ​ជាមួយគ្នា​នៅមុន​រដូវចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​នៅឯ​ស្រុក​ខាង​ស្រី​នៅ​ខេត្តបាត់ដំបង​ទៀតផង ដើម្បី​បំពេញ​មុខមាត់​បងប្អូន​ខាង​ស្រី ហើយ​ពួកគេ​ក៏បាន​រួម​រស់នៅ​ជាមួយគ្នា​រយៈពេល​ជិត​មួយឆ្នាំ​មកហើយ ដោយ​នារី​ដែល​ត្រូវ​ប្រពន្ធ​បណ្តោះអាសន្ន​មិនដែល​ឃើញ​ប្រាក់ខែ​ប្តី​នោះទេ ដោយ​លោក​ប្តី​ហេងស៊យ​នេះ​ចាយ​តែ​ប្រាក់ខែ​នាង​បើក​រៀងរាល់ខែ ទើប​នាង​ចេះតែមាន​កា​រស​ង្ស​យ័​តាមដាន​ប្តី​របស់ខ្លួន​ទីបំផុត​ទើប​ដឹងថា ប្តី​របស់ខ្លួន​មាន​ប្រពន្ធ​រួចហើយ​។​

ក្រោយពី​សមត្ថកិច្ច​នគ​របាល​ក្រាំង​ពង្រ​ធ្វើការ​សាកសួរ​ហើយដោយ​សារ​តែ​រឿងនេះ​កើតឡើង​នៅ​សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ​យ័ ទើប​បញ្ជូន​អ្នក​ទាំង​៣ មកកាន់​ប៉ុស្តិ៍នគរបាល​សង្កាត់​ចោមចៅ​១ ចាត់ការ​បន្តរ​វិញ​។​

​គួរបញ្ជាក់​ប្រាប់ថា នារី​រងគ្រោះ​ខាងលើ​មានឈ្មោះ ចាន់ សុខា អាយុ​២០​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​AC​ស្នាក់នៅ​បន្ទប់​ជួល ក្នុងភូមិ​ព្រៃ​ព្រីង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ​។​
​ចំណែក​បុរស​ខាងលើ​មានឈ្មោះ ស៊ុន រិ​ទ្ធ អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​AC​ស្នាក់នៅ​ជាមួយគ្នា មាន​ស្រុកកំណើត​ភូម​.​ឃុំ​ដើម​ឫស្ស ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​៕