ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ពនៅ​ខេត្តព្រៃវែង ប្រព្រឹត្ត​ទៅដោយ​រលូន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 February, 2018 ក+ ក-

​ព្រៃវែង ៖ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤​ឆ្នាំ​២០១៨ នៅ​ខេត្តព្រៃវែង បាន​ព្រឹត្តិ​ទៅ​យ៉ាង​រលូន​ប្រកបដោយ​ភាព​សុ​ក្រឹត្យ​យុ​ត្តិ​ធ៌​ម​ដែល​ធ្វើ​ឲ្យ​ដំណើរការ​នៃ​ការបោះឆ្នោត​ពេញ​មួយ​ថ្ងៃទី​២៥​ខែកុម្ភៈ ឆ្នាំ​២០១ នេះ​ចាប់ពី​ម៉ោង​៦​ព្រឹក​រហូតដល់​ល្ងាច​បញ្ចប់​នៃ​ការបោះឆ្នោត​គឺ​គ្មាន​បាតុភាព​អ្វី​ទាំងអស់​។​

ជាងនេះទៅទៀត​អ្នក​ដែល​មក​ចូលរួម​បោះឆ្នោត​បានបង្ហាញ​នូវ​ឆន្ទៈ​មុះ​មុត និង​ប្រកបដោយ​ទឹកមុខ​សប្បាយរីករាយ​ក្នុងការ​ប្រើប្រាស់​សិទ្ធិ​រប​ស់​ខ្លួន​ដើម្បី​ជ្រើសរើស​នូវ​បក្ស​ដែល​ខ្លួន​ស្រលាញ់​ពេញចិត្ត​ជាសំងាត់ និង​ត្រឹមត្រូវ​តាមច្បាប់​។

​បើតាម​លោក វង្ស សុភ័ណ ប្រធាន​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ប្រចាំខេត្ត​ព្រៃវែង​បានឱ្យដឹងថា ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤​ឆ្នាំ​២០១៨ នៅ​មណ្ឌល​ខេត្តព្រៃវែង​បានរៀបចំ​ឡើង​នៅក្នុង​បរិវេន​នៃ​សាលាបឋមសិក្សា​ព្រៃវែង​ក្រុង​!​ដែល​ក្នុងនោះ​មាន​២​ការិយាល័យ​គឺ​ការិយាល័យ​៦០០១​មាន​អ្នកបោះឆ្នោត​សរុប​៤៥១​នាក់​និង​ការិយាល័យ​៦០០២​មាន​អង្គ​បោះឆ្នោត​សរុប​៤៥២​នាក់​!​ដែល​សរុប​ទាំងពី​ការិយាល័យ​ស្មើរ​ហ្នឹង​៩០៣​នាក់​ក្នុងនោះ​មាន​តំណាងរាស្ត្រ​ចំនួន​១១​នាក់​និង​ក្រុម​ព្រឹក្សា​ឃុំ​សង្កាត់​មាន​ចំនួន​៨៩២​នាក់​ដែល​បានមក​ចូលរួម​បោះឆ្នោត​ផងដែរ​។​

​លោក វង្ស សុភ័ណ បាន​បន្ថែមថា​នៅ​មណ្ឌល​ខេត្តព្រៃវែង​មាន​គណបក្សនយោបាយ​ចំនួន​៣​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​តាំង​ព្រឹទ្ធសភា​នាពេលនេះ​ក្នុងនោះ​រួមមាន​គណ​ប​ក្យ​ប្រជាជន​កម្ពុជា​!​គណ​ប​ក្យ​ហ្វ៊ុនស៊ិនប៉ិច​និង​គណ​ប​ក្យ​រួម​រួម​ជាតិ​។​

​គួរបញ្ជាក់​ផងដែរ​ថា ចាប់តាំងពី​មុន​ម៉ោង​៦​ព្រឹក​ដែល​ការិយាល័យ​បោះឆ្នោត​មិនទាន់បាន​បើក​ដំណើរ​ផង​នោះគេ​យើង​សង្កេតឃើញថា​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​បាន​អ​ញ្ជើ​មកឈរ​រង់ចាំ​នៅមុខ​បន្ទប់​បោះឆ្នោត​យ៉ាង​ណែន​តាន់តាប់​រួចជាស្រេច​ដើម្បី​ចាប់លេខ​រៀង​ចូល​បោះឆ្នោត​!​ដែល​នេះ​សបញ្ជាក់​អោយឃើញថា​ក្រុម​អង្គ​បោះឆ្នោត​ទាំងអស់​មាន​ឆន្ទៈ​យ៉ាង​មុះ​មុត​ក្នុងការ​ចូលរួម​ប្រើប្រាស់​សិទ្ធិ​របស់ខ្លួន​ក្នុងការ​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ដែល​ខ្លួន​ពេញចិត្ត​។​ជាងនេះទៅទៀត​អង្គ​បោះឆ្នោត​ទាំងអស់​បាន​សំដែង​អារម្មណ៍​រីករាយ​ដែល​បានមក​ចូលរួម​ក្នុងការ​បោះឆ្នោត​នៅក្នុង​ឱកាស​នេះ​ផងដែរ​។ ជា​លិទ្ធ​ផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​តាំ​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤​ឆ្នាំ​២០១៨​សម្រាប់​ខេត្តព្រៃវែង​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ដាច់​មុខ​គេ​។​ដោយ​ការិយាល័យ​៦០០១​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​៤៤៩​សំឡេង​!​គណបក្ស​ហ្វ៊ុន​ស៊ិ​ប៉ិច​ទទួលបាន​៣​សំឡេង​!​គណបក្ស​រួបរួម​ជាតិ​០​សំឡេង​។​ចំពោះ​ការិយាល័យ​៦០០២​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ចំនួន​៤២៥​សំឡេង​!​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ទទួលបាន​ចំនួន​១៣​សំឡេង​!​គណបក្ស​រួបរួម​ជាតិ​ចំនួន​១៣​សំឡេង​។​សរុប​រួម​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ចំនួន​៨៧៤​សំឡេង​!​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​១៦​សំឡេង​និង​គណបក្ស​រួបរួម​ជាតិ​១៣​សំឡេង​៕