អាជ្ញាធរ​ជាតិ​អប្សរា​គ្រោង​ក្រាល​ក្ដារ​ជុំវិញ​គល់ និង​ឬ​ស​ឈើ នៅ​ប្រាសាទ តាព្រហ្ម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 March, 2018 ក+ ក-

​សៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា អោយដឹងថា ខ្លួន​នឹង​ក្រាល​ក្ដា​ជុំវិញ​គល់ឈើ និង​លើ​ឬ​ស ឈើ និង​នៅតាម​ផ្លូវ​មួយចំនួន​សម្រាប់​អោយ​ភ្ញៀវទេសចរ​ដើរ​ទស្សនា ដើម្បី​កុំអោយ​ប៉ះពាល់ ដល់ ឬ​ស និង​គល់​រុក្ខជាតិ​ទាំងនោះ​នៅក្នុង​បរិវេណ​ប្រាសាទតាព្រហ្ម ដោយ​ថា ដើម្បីអោយ​រុក្ខជាតិ នោះ លូតលាស់​តាម​ធម្មតា​សម្រាប់​ផ្ដល់​សោ​ភណ្ឌ​ភាព​ប្រាសាទបុរាណ​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ជម្រាបជូន​សាធារណៈជន ភ្ញៀវ ទេសចរ​ជាតិ​និង​អន្ដរជាតិ ព្រមទាំង​មគ្គុទេសក៍​ទេសចរណ៍ កាលពី​ថ្ងៃទី​១​ខែមីនា​នេះ បាន​បង្ហាញថា អ្នកជំនាញ​ផ្នែក​គ្រប់គ្រង​ព្រៃឈើ វប្បធម៌ និង​បរិស្ថាន នឹង​ក្រាលកំរាល​ក្ដារ​តាមផ្លូវ​មួយចំនួន នៅ ជុំរិញ​ដើមឈើ និង​ឬ​ស​ឈើ នៃ​ប្រាសាទតាព្រហ្ម អោយ​ភ្ញៀវ​ទេសចរណ៍​ដើរ​ទស្សនា​ប្រាសាទ ដោយ​ថា កុំអោយ​ប៉ះពាល់​ដល់​គល់ឈើ និង​ឬ​ស​ឈើ​។​

សេចក្តីជូនដំណឹង​ដដែល​បាន​បន្ដថា សកម្មភាព​មនុស្ស​ដើរ​ជាន់​ឬ​ស​និង​គល់ឈើ ធ្វើអោយ ស្ថានភាព​រុក្ខជាតិ​ទាំងនោះ មិន​លូតលាស់​ទៅតាម​ភាពប្រក្រតី​របស់​វា​បាន​។ ដូច្នេះ​ការ​សាសង់ កម្រាល ក្ដារ​ជុំវិញ​ដើមឈើ​នេះ ដើម្បី​ទុកអោយ​រុក្ខជាតិ​រីក​លូត តាម​ធម្មជាតិ ដែលថា អាចជួយ លើក​សោ​ភណ្ឌ​ភាព​ប្រា សាទ​បុរាណ​។​

​សេចក្តី​ជូន​ជូនដំណឹង​នេះ បាន​អនុវត្ដ​ចាប់ពី​ខែមីនា ឆ្នាំ​២០១៨ នេះ​តទៅ រហូតដល់​បញ្ចប់ ការ ងារ​នេះ​។ ប្រាសាទតាព្រហ្ម​មាន​ទីតាំង​ស្ថិតនៅក្នុង​វង់​ធំ ក្នុង​សង្កាត់​នគរធំ ក្រុង​សៀមរាប​។​

យោងតាម​ឯកសារ​ផ្សេងៗ បានអោយដឹងថា ប្រាសាទ​នេះ​ត្រូវបាន​កសាងឡើង​នៅ ក្នុង​ឆ្នាំ ១១៨៦​នៃ​គ្រឹះសករាជ ក្នុង​ស​ត្ស​វត្សរ៍​ទី​១៣ ក្រោយ​ប្រាសាទ​អង្គរវត្ដ ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ដើម្បី ឧទ្ទិស​ថ្វាយ​ព្រះ​មាតា​របស់​ព្រះអង្គ​ក្រោមរូបភាព​ប្រាជ្ញា​បារមី​៕​