ពលរដ្ឋ​១៦០​គ្រួសារ រស់នៅ​ជិត​២០​ឆ្នាំ​ក្នុងភូមិ​ភ្នំ​ដងរ៉ែក ទទូច​សុំ​សិ​ទិ្ធ​កាន់កាប់​ស្របច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 March, 2018 ក+ ក-

​ស្រុក​ថ្មពួក ៖ ប្រជាពលរដ្ឋ​ជាង​១៦០​គ្រួសារ រស់​តាម​បន្ទាត់​ព្រំដែន​ជួរ​ភ្នំ​ដងរ៉ែក ស្ថិតនៅ​ក្នុងភូមិ ភ្នំ​ដងរ៉ែក (​ហៅ​ភូមិ​ធ្នង់ )​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ មានការ​ត្អួ​ញ​ត្អែ​រ ក្នុងការ​រស់ នៅ របស់​ពួកគាត់​អស់​រយៈពេល​ជិត​២០​ឆ្នាំ​កន្លងមកហើយ ដោយ​គ្មាន​លិខិត​កាន់កាប់​ដីធ្លី ស្របច្បាប់ ដូច​ពលរដ្ឋ​រស់នៅក្នុង​តំបន់​ដទៃ​នោះទេ ហាក់ ដូចជា​កំពុង​រស់នៅ​ក្រៅ​ប្រព​ន្ធ័​រដ្ឋបាល​របស់​រដ្ឋ​។​

​ក្រុម​ប្រជាពលរដ្ឋ​បាន បញ្ជាក់ថាៈ កា​រស់នៅ​របស់​ពួកគាត់​ក្នុង​តំបន់​នេះ តាំងពី​ឆ្នាំ ២០០១​មកម្ល៉េះ លុះ មកដល់​ក្នុង​ឆ្នាំ​២០០៣ មាន​មន្ត្រី​បរិស្ថាន​បាន​កាត់​ដី​របស់​ពួកគាត់ ចូលក្នុង​សហ​ម​គន៍ រហូតមកដល់ ពេលនេះ អាជ្ញាធរ​ថ្នាក់ឃុំ​/​ស្រុក​/​ខេត្ត មិនទាន់បាន ចេញ​លិខិតស្នាម​ស្របច្បាប់​ឧ្យ​ពួកគាត់ នៅឡើយ ទេ បើ​ទោះ​មានការ​ទទូច​សុំ​ពី​មេភូមិ និង​ប្រជាពលរដ្ឋ ជាច្រើនលើក​ច្រើនសា​ក៏ដោយ​។

ក្រុម​ប្រជា​ពល រដ្ឋ បាន​ត្អូញត្អែរថា​ករណី​រស់នៅ​គ្មាន​លិខិត​កាន់កាប់​ដីធ្លី​ស្របច្បាប់​បែបនេះ គឺមាន​ផល​លំបាក​ខ្លាំង ណាស់ ហើយ​បើសិន​ជាមាន​តម្រូវការ​ថវិកា​ចាំបាច់​ដោយ​ប្រការ​ណាមួយ ពួកគាត់​នឹងមិន​អាច ទៅ​ខ្ចី បុល​ប្រាក់​នរណា​បានទេ ព្រោះថា សូម្បី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក៏​មិនអាច​ខ្ចី​បាន ដែរ លុះត្រាតែ មាន វត្ថុ​មានតម្លៃ​សម្រាប់​ដាក់​តម្កល់ ដូចជា​ដីធ្លី ផ្ទះសម្បែង នេះ​ជាដើម ទើប បាន​។ ប្រជាពលរដ្ឋ​ដដែល​បាន​បន្តថា អ្នក​នៅក្នុង​ភូមិ​ដងរ៉ែក ឃុំ​បន្ទាយឆ្មារ នេះ ភាគច្រើន​គឺជា​អ្នកក្រ ប្រកប របរ​ដើរ​ស៊ីឈ្នួល​គេ ឬ​ធ្វើ​ចំណាកស្រុក ប៉ុន្តែ​បើ​មាន​លិខិត​កាន់ កាប់​ស្របច្បាប់​អាច​ខ្ចីប្រាក់​គេ​បាន​វិញ នោះ ពួកគាត់​នឹងធ្វើ​ការដោះដូរ​យកប្រាក់​មក បង្កើត​មុខរបរ​អាច​ផ្គត់ផ្គង់​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ ក្នុង​គ្រសារ បាន​យ៉ាងច្រើន​។​

ក្រុម​ប្រជាពលរដ្ឋ​បានបញ្ជាក់​អះអាងថា ពួកគាត់​បានមក​រស់​នៅក្នុង​ភូមិ​នេះ អស់​រយៈពេល​៣​ឆ្នាំ រួចហើយ ទើប​គេ​បង្កើត​ឲ្យ​សហគមន៍​។​
ជុំវិញ​ការលើកឡើង​បែបនេះ​មេភូមិ ភ្នំ​ដងរ៉ែក លោក ជិន សា​វ៉ុ​ន ក៏បាន​ត្អួ​ញ​ត្អែ​ដូច​ប្រជា​ពល រដ្ឋ ដែរ​ដោយបាន​លើកឡើងថាៈ​លោក​បាន​ទ​ទួ​ច​សុំ​ដល់​លោក​មេឃុំ និង អាជ្ញាធរ​ស្រុក​/​ខេត្ត ដែរ តែ​អាជ្ញា ធរ មិនទាន់​បានទទួល​អ្វី​សំណើ របស់​ប្រជាពលរដ្ឋ នោះ ទេ ។

​លោក ជិន សា​វ៉ុ​ន បាន​បន្តថា ក្នុងនាម​លោក​ជា​មេភូមិ លោក​មានការ​ពិបាកចិត្ត ខ្លាំង ព្រោះថា ប្រជា​ពលរ​ដ្ធ​គាត់​រស់​អត់​មាន​លិខិត​កាន់កាប់​ដី​ស្របច្បាប់​បែបនេះ ចង់ ប្រកប​រប​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ ក៏​មិនដឹង​ទៅរក​ប្រាក់​តាមរយៈ​ណា ព្រោះថា ពលរដ្ឋ​មួយ ចំនួន​ចង់​បង្កើត​មុខរប​តែ​ខ្វះ​ប្រាក់ ពួកគាត់ សំអាង​លើ​ប្លង់​កាន់កាប់​ដីធ្លី​ស្រប់ច្បាប់​យកទៅដាក់​ធនា​គារ​យកប្រាក់​ប្រក​បរប​ប្រចាំថ្ងៃ បើ​មិនមាន បែបនេះ​ទេ វា​ពិបាក​ដូច្នេះ​ប្រជា​ពល រដ្ឋ ខ្លះ​ក៏​ចំណាកស្រុក​ទៅ​ស៊ីឈ្នួល​នៅ​ប្រទេស​ថៃ អ្នកខ្លះ​កាប់ ឈើ ដើរកាត់​ព្រៃ​កាត់​ភ្នំ ប្រឈម​ទៅនឹង​ការជាន់​ម៉ឺន បញ្ហា​នេះហើយ ជា​កត្តា​មួយ​ដែល​គាត់​មាន ការ ភ័យខ្លាច ពួក គាត់​ដើរកាត់​ចំការ​ម៉ី​ន​អាច​គ្រោះថ្នាក់​បាត់បង់​ជីវិត​ព្រាត់ប្រាស់​ន​រាស​គ្រួសារ ដូច្នេះ​គាត់ សួ​ម​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ មេត្តាជួយ​រៀបចំ​យ៉ាងណា ដើម្បី​ធ្វើលិខិត​កាន់ កាប់​ដី​ស្រប ច្បាប់​ជូន​ពលរដ្ឋ​គាត់​ផង​៕