ពោធិ៍សាត់ ៖ បើទោះបីសម្តេចក្រឡាសខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្លាប់បានចេញលិខិតព្រមានដកអភិបាលខេត្តណាដែលបណ្តែតបណ្តោយអោយកើតមានបទល្មើសនេសាទ។តែផ្ទុយទៅវិញនៅក្នុងខេត្តពោធិ៍សាត់គឺបទល្មើសនេសាទអូសអួនហ៊ុនឹងអួសយាំងកាវដោយប្រើប្រាស់គ្រឿងម៉ាសីុនធំប្រព្រឹត្តដោយជនជាតិវៀតណាមកើតមានយ៉ាងពេញបន្ទុកនៅចំណុចលោកយាយស្ថិតនៅភូមិកោះក្អែកឃុំរាំងទិលស្រុកកណ្តៀង។សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅទីនោះបានអោយcpntvដឹងថាជនជាតិវៀតណាមដែលកំពុងតែប្រព្រឹត្តបទល្មើសនេសាទទ្រុងទ្រាយដ៏ធំនោះមានឈ្មោះ១ហ្វៀងយាំងថាវ
ទី២ឈ្មោះហ្វៀងយាំងវ៉ា
ទី៣ឈ្មោះហ្វៀងយាំហោ
ទី៤ឈ្មោះហ្វៀងយាំងឡុកអ្នកទាំង៤នាក់ខាងលើនេះរស់នៅភូមិទី៥ឃុំកំពង់លួងស្រុកក្រគរខេត្តពោធិ៍សាត់ដោយមានមេការម្នាក់មានឈ្មោះស៊ុយភិរុណអ្នកយកពត័មានអោយទូរទស្សន៍ហង្សមាសប្រចាំខេត្តពោធិ៍សាត់ជាអ្នករត់ការអោយទូកជនជាតិវៀតណាមទាំងនោះចំនួន៤ទូកក្នុង១ទូកយកលុយតម្លៃ២៨លានពីជនជាតិវៀតណាមដើម្បីយកទៅរត់ការជាមួយជំនាញពាក់ពន្ធ័ ។
ជុំវិញរឿងរ៉ាវខាងលើលោកឆាយគឺមម៉ុងអភិបាលស្រុកកណ្តៀងបានប្រាប់cpntvអោយដឹងថាគាត់នឹងចាត់កំលាំងរបស់លោកអោយតាមដានមើលសកម្មភាពបទល្មើសនេះនឹងដាក់កំលាំងបង្ក្រាបតែម្តងចំណែកលោកភុំនិមលនាយខណ្ឌ័រដ្ឋបាលជលផលខេត្តពោធិសាត់បានអោយcpntvដឹងដែរថាទីតាំងបទល្មើសនៅចំណុចខាលើនេះគឺវាលួចធ្វើដោយនាយសង្កាត់នៅទីនោះត្រូវបានលោកដកមកបញ្ឃរជើងហើយៗរូបលោកកំពុងស្នើរសុំទៅថ្នាក់លើដើម្បីបញ្ចូនកំលាំងថ្មីដើម្បីធ្វើការទប់ស្កាត់បទល្មើសខាងលើនេះ។ប្រជាពលរដ្ឋបានបន្តការិះគន់ថាបទល្មើសនេះកើតមានរាល់ថ្ងៃមិនឃើញជំនាញណាមួយចេញមកបង្ក្រាបម្តងណាឡើយ៕