ប៉ូលិស​សេដ្ឋកិច្ច​ចាប់ មន្ត្រី​កាំ​កុ​ត្រូល​ដោះលែង​រថយន្ត​ដឹក​ប្រហិត​ជិត​១​តោន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 March, 2018 ក+ ក-

​ប៉ោយប៉ែត ៖ រថយន្ត​១​គ្រឿង​ដឹក​ប្រហិត​ជិត​១​តោន កម្លាំង​នគរបាល​ដេញចាប់បាន​ពី​ម៉ោង​២​ដល់​៦​ល្ងាច ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​-​សង្កាត់​ទឹក​ផ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​លោក ចាប សុ​ផា​រិ​ទ្ធិ ស្នងការរង​នគ​បាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់ថា ដើម្បី​ទប់ស្កាត់​បទល្មើស​សេដ្ឋកិច្ច និង​ទំនិញ​ខូចគុណភាព​កម្លាំង​នគ​បាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ស្រាវជ្រាវ​ឃាត់​រថយន្ត​កាំ​ម៉ា​រី​១​គ្រឿង​ស៊េរី​ឆ្នាំ​១៩៩៣ ពណ៌​ខ្មៅ ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ ២A-៧៩១៨ ដែល​ដឹក​ប្រហិត​ចម្រុះ​ជិត​១​តោន​អ្នកបើក​ឈ្មោះ សៅ ណារិន ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​ក្រូច ឃុំ​-​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

​នៅពេលដែល​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ឃាត់​រថយន្ត​១​គ្រឿង​ដឹក​ប្រហិត​ចម្រុះ​ជិត​១​តោន គឺ​ដឹកនាំ​ដោយ​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ រួម​លោក តេង សម័យ ព្រះរាជអាជ្ញារង​បាន​ដឹកនាំ​កម្លាំង​ផ្ទាល់​ធ្វើការ​ពិនិត្យ​រថយន្ត​១​គ្រឿង​ដឹក​ប្រហិត​ជិត​១​តោន និង​ចូល​ពិនិត្យ​ទីតាំង​ក្លាសេ​ប្រហិត​១​កន្លែង​ដែលមាន​រាប​តោន ។​

​លោក មាស ច័ន្ទ​ពិសិដ្ឋ បាន​បញ្ជាក់ថា ក្រោយពេល​ឃាត់​រថយន្ត​១​គ្រឿង​ដឹក​ប្រហិត​ចម្រុះ​ជិត​១​តោន​នេះ តាម​ការពិនិត្យ​ឯកសារ​គ្មាន​ច្បាប់​ត្រឹមត្រូវ​ផ្លូវច្បាប់ ហើយ​ការដឹក​ក៏​គ្មាន​តាម​លក្ខណៈ​បច្ចេកទេស​ដែរ គឺ​ខុស​នឹង​ច្បាប់​តែម្តង ។

​ក្រោយពេល​ពិនិត្យ​រថយន្ត​ដឹក​ប្រហិត​ខុសច្បាប់​ហើយ​លោក​បាន​ដឹកនាំ​កម្លាំង​បាន​ចូលទៅ​ពិនិត្យ​កន្លែង​ស្តុក​ប្រហិត​លក់​ចែកចាយ​ដែលមាន​ទូ​ក្លាសេ ក្រោយពេល​ពិនិត្យ​ហើយ​លោក​បាន​បញ្ជាក់ថា តាម​ការពិនិត្យ​ជា​កម្លាំង​ជំនាញ​ឃើញថា កន្លែង​ស្តុក​ប្រហិត​លក់​ចែកចាយ​នោះ ដូចជា​មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ​ឡើយ ហើយ​មន្ត្រី​ជំនាញ​ត្រូវ​ពិនិត្យមើល​ឱ្យបាន​ច្បាស់លាស់​ការពារ​លក់​ចែកចាយ​តាម​ទីផ្សា​ប៉ះពាល់​សុខភាព​ដល់​ប្រជាពលរដ្ឋ​ទិញ​ទៅ​បរិភោគ ។​ក្រោយពី​ការចាប់​មន្ត្រី​ជម្នាញ​ឲ្យ​មន្ត្រី​កាំកុងត្រូល​សាខា​ខេត្តបន្ទាយមានជ័យ​។​លោក​សាន​វិជ្ជា​សា​រ៉ាវុធ​ប្រធាន​សាខា​កាំកុងត្រូល​បានប្រកល់​ប្រហិត​និង​រថយន្ត​ឲ្យ​ម្ចាស់​វិញ​អះអាងថា​មិនទាន់​ខូចគុណភាព​ធ្ងន់ធ្ងរ​។​

​ប្រភព​កម្មករ​ប្រាប់ថាៈ​សាច់មាន់​ខូចគុណភាព និង​ប្រហិត​ជាច្រើន​តោន​ក្នុង​មួយថ្ងៃៗ ត្រូវគេ​រាយការណ៍​ថា​មាន​ក្រុម​ជនពិការ និង​ក្រុមកម្មករ​មួយចំនួន​កំពុងតែ​នាំចូល​ពី​ប្រទេស​ថៃ មក​កម្ពុជា​តាម​ច្រកទ្វារព្រំដែន​អន្តជាតិ​ប៉ោយប៉ែត ទៅ​លក់​ចែកចាយ​តាម​បណ្ដា​ខេត្ត​ដោយ​គ្មាន​ការបង្ក្រាប់​ពី​មន្ត្រី​ជម្នាញ​ច្រកទ្វារព្រំដែន គេ​ដាក់​ការសង្ស័យថា​មានការ​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព​ន្ធ័​ទើប​ប្រហិត​ទាំងនោះ​ឆ្លងដែន​បាន ។​

​សេចក្ដី​រាយ​ការបញ្ជា​ក់ថាៈ​បើសិនជា​អ្នក​ចំណូល​រកស៊ី​ថ្មី មិនទាន់​ដឹង​ប្រធានបទ បែរជា​ក្រុមមន្ត្រី​ទាំងនោះ នាំគ្នា​បង្ក្រាប​យកមុខយកមាត់ ហើយ​បើ​បង់ប្រាក់​ប្រចាំខែ បែរជា​ស្ងាត់​ទៅវិញ ។

​កាលពី ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ កន្លងទៅ បាន​ផ្ទុះ​នូវ​ជំងឺផ្តាសាយបក្សី AI (H5N1)​នៅ​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ស្តៅ​កោង ស្រុក​បារ​ភ្នំ ខេត្តព្រៃវែង​ក្នុងនោះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេ​ង សាខុន បានចេញ​សេចក្តីប្រកាស​ទប់ស្កាត់​ការធ្វើ​ចរាចរ​សត្វ ចេញពី​តំបន់​នោះ​ជាបន្ទាន់​ផងដែរ ដើម្បី​បង្ការ​ករ​រីក​រាលដាល តែ​ផ្ទុយទៅវិញ​នៅ​តំបន់​ច្រកទ្វារព្រំដែន​ប៉ោយប៉ែត​កំពុង​ច​រា​ចេ​ណ៍​សាច់មាន់ និង​ប្រហិត​ខូចគុណភាព​នាំចូល​យ៉ាងច្រើន​ផងដែរ ៕​