វាយ​ប្រពន្ធ​ស្លាប់​រូ​ចប​ញ្ជួ​ន​ទៅ​សង្គ្រោះ​ប្រាប់​ពេទ្យ​ថា ឈឺ​បន្តិច​ប​ន្ទួ​ច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 March, 2018 ក+ ក-

​ខេត្តតាកែវ ៖ ក្រោយពី​ទទួលបាន​ព័ត៌មាន​អំពី​ករណី​សង្ស័យ​អំពើ​ឃាតកម្ម នៅ​ស្រុក​ត្រាំកក់ ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​កម្លាំង​ជំនាញ​ការិយាល័យ​បច្ចេកទេស នៃ​ស្នងការដ្ឋាន ចុះ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​ដើម្បី​ពិនិត្យ​ស្រាវជ្រាវ ស៊ើបអង្កេត​ជាបន្ទាន់ ។

ករណី​ខាងលើ​កើតឡើង​នៅ ថ្ងៃអាទិត្យ ទី​០៤ ខែមីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​២៣,១០​នាទី នៅ​ចំណុច​បន្ទប់ ស្ថិតនៅ​ភូមិ អង្គតាសោម ឃុំ អង្គតាសោម ស្រុក​ត្រាំកក់ ដែល​ផ្តើមចេញ ករណី​ហិង្សា​ក្នុង​គ្រួសារ បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ នួន សុផល ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្រុកកំណើត នៅ​ភូមិ ព្រៃស្រោង ឃុំ​អង្គតាសោម បាន​ផឹកស្រា​ស្រវឹង ធ្វើ​សកម្មភាព​វាយ​ដោយ​ដៃ​ទៅលើ ជនរងគ្រោះ​ជា​ប្រពន្ធ​(​តែ​ពុំបាន​រៀបការ​) ឈ្មោះ បួរ សួន ភេទ ស្រី អាយុ ៣២​ឆ្នាំ ស្រុកកំណើត នៅ​ខេត្ត​បន្ទាយ មានជ័យ បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ ។

ក្រោយ​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​បាន​យក​សព​របស់​ជនរងគ្រោះ​(​ប្រពន្ធ​)​ទៅ មណ្ឌល​សុខភាព​ឃុំ​អង្គតាសោម ដោយបាន​កុហកថា​ប្រពន្ធ​ឈឺ ប៉ុន្តែ​ពេល​ដល់ គ្រូពេទ្យ​ពិនិត្យឃើញថា​ឈ្មោះ បួរ សួន បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​។ បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ​លើ​សាកសព​បានឱ្យដឹងថា សាកសព​មាន​ស្នាមរបួស​ជាំខ្មៅ​ពាសពេញ​ផ្ទៃមុខ ប្រអប់​ភ្នែក​ទាំងសង់ខាង រលាត់​ចង្កា ជាំ​និង​ពក​ក្បាល​ពី​ខាងក្រោយ​ពីរ​កន្លែង ជាំ​លើ​ដើមទ្រូង ដើមដៃ កែងដៃ​ទាំង​
​សង់ខាង រលាត់ស្បែក​ត្រគាក រលាត់​ភ្នែកគោ​ជេ​ី​ង បែក​បបូរមាត់​លើ​ក្រោម ទើប​សមត្ថកិច្ច​សន្និដ្ឋាន​ថា​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​តែ​ជនសង្ស័យ​ជា​ប្តី​វាយ​ដោយ​ចាប់​បោក​ក្បាល​នឹង​កា​រូ និង​គ្រែ​ថ្ម ប្រាកដ​មែន និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង ។

បច្ចុប្បន្ន ជនសង្ស័យ ជា​ប្តី​ត្រូវបាន​កម្លាំង​ជំនាញ ធ្វើការ​ឃាត់ខ្លួន ដើម្បី​សាកសួរ និង​កសាង សុំ​ណុំ​រឿង តាម​នីតិវិធី រីឯ​សាកសព​បាន​ប្រគល់ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕