ភ្លើង​ឆេះ​រថយន្ត​ដឹក​អូ​សា​វ៉ែល នៅក្នុង​រោងចក្រ​បោកគក់ ស៊ី​ស​ឃ្វែរ នៅតាម​ផ្លូវជាតិ​លេខ​៦
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 March, 2018 ក+ ក-

​ភ្នំពេញ ៖ រថយន្ត​ដឹក​អូ​សា​វែ​ល​មួយគ្រឿង ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​ផ្សែងហុយ​ខ្មួលខ្មាញ់ នៅក្នុង​រោងចក្រ បោក​គត់ ស៊ី​ស​ឃ្វែរ បណ្តាលអោយ​រង​ការខូចខាត​ទាំងស្រុង និង​សាយភាយ​ជាតិគីមី​ធំ​ពេញ​រោងចក្រ ផ្អើល​ដល់ក​ម្មករ កម្មការិនី​រត់ចេញ​ប្រសាច ។​

​ហេតុការណ៍ អគ្គីភ័យ នេះ​បង្កអោយមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​១០​នាទី​រសៀល​ថ្ងៃទី​៧ ខែ​មិនា ឆ្នាំ ២០១៨ នៅក្នុង​ទីតាំង​រោងចក្រ​បោក​គត់​ស៊ី​ស​ឃ្វែរ ដែល​ស្ថិតនៅតាម​ផ្លូវជាតិ​លេខ ៦ ត្រង់​ស្ពាន លេខ​៣ ក្នុង ភូមិ ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ។​

​រថយន្ត​ដែល​ត្រូវ​ភ្លើង ឆេះ​នោះ ពុំ​ត្រូវគេ​ស្គាល់​ម៉ាក​ឡើយ គឺជា​រថយន្ត​ដឹក​អូរ​សា​វ៉ែល​ជាច្រើន​ធុង ពេញ​រថយន្ត ហើយ ត្រូវបាន​ភ្លើង រង​ការខូចខាត ទាំងស្រុង ។​

តាម​ព័ត៌មាន​អោយដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ រថយន្ត​ដឹក​ធុង អូ​សា​វ៉ែល ពេញ​រថយន្ត ហើយ យកទៅ​ចត​ទុក ចោល នៅក្បែរ​របង​ផ្នែក​ខាងក្រោយ រោងចក្រ ត្រង់ កន្លែង​បោក​គត់ ក្បែរ ឡ​ដំ​ដៅ និង កង្ហា​បញ្ជា​ញ​កំដៅ​ស្រាប់តែ​ភ្លើង​បាន​ឆាបឆេះ​អូ​សា​វ៉ែល ក្លាយជា​អគ្គីភ័យ ឆាបឆេះ​តែម្តង ។​

តាម​ព័ត៌មាន​អោយដឹងថា នៅពេលដែល​កើតមាន​អគ្គីភ័យ ជាតិ​អូ​សា​វែ​ល បាន​សាយភាយ​ធំក្លិន ពេញ​រោងចក្រ ផ្អើល​កម្មករ ក​ម្មា​ការី​នី រត់​ប្រសាច់ ចេញមកក្រៅ ។​ភ្លាមៗ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន ៥​គ្រឿង​ទៅ​អន្តរាគមន៍ បាញ់​អស់ ចំនួន ៤​គ្រឿង ទើប​រលត់ ពុំ​បណ្តាលអោយ​ឆេះ​រាល់ដាល​ដល់​រោងចក្រ​ឡើយ ។​

តាម​សមត្ថកិច្ច​បានអោយដឹង​ថា ការកើតមាន​អគ្គីភ័យ អាច​បណ្តាលមកពី​ធុង អូ​សា​វ៉ែល ប៉ះ នឹង​កម្តៅ ក៍​ក្លាយជា​អគ្គីភ័យ ឆាបឆេះ ទាំង​រថយន្ត​តែម្តង ៕