សាស្ត្រាចារ្យ​ដែល​គេ​ព្រួត​វាយ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​វៀតណាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 March, 2018 ក+ ក-

​ភ្នំពេញ ៖ រថយន្ត​ម៉ាក GAC មួយគ្រឿង​ត្រូវបាន​ប្រជាពលរដ្ឋ ធ្វើដំណើរ​តាម​ដងផ្លូវ​នាំគ្នា ដេញ​វាយ កំទេច ហើយ​ម្ចាស់​រងរបួស ធ្ងន់​ពោរ​មុខ បែកក្បាល ខ​ណះ​ដែល​ជួប​គ្រោះ ចរាចរណ៍​ព្យាយាម​បើក​រត់ និង​បុក​ជា​បន្តបន្ទាប់​ទៀត ។

ហេតុការណ៍ បង្កអោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​រសៀល ថ្ងៃទី​១១ ខែ​មិនា ឆ្នាំ ២០១៨​នៅ​ចំណុច ផ្លូវ លេខ ១៥៦ កែង​ផ្លូវ​លេខ ២៦៥ ក្នុង សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ។

ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹងថា មនុស្ស​មាន​របួស ប៉ុន្មាន​នាក់​ឡើយ នៅក្នុង​ការគ្រោះថ្នាក់​ចរាច​រណ៍ នេះ​។​ចំណែក ម្ចាស់ រថយន្ត ដែល​ប្រជាពលរដ្ឋ​នាំគ្នា វាយ ពុំ​ស្គាល់ឈ្មោះ​ឡើយ ត្រូវបាន​រថយន្ត​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ឯកជន ភ្លាមៗ​។
រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​បើក រត់​នោះ ម៉ាក GAC ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ​.២.AP ៩៧១៩ បើកបរ​ដោយ​បុរស​ម្នាក់​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ ត្រូវបាន​អ្នកដំណើរ​នាំគ្នា តាម​វាយ​របួសធ្ងន់​។

តាម​ព័ត៌មាន​អោយដឹងថា នៅ​មុនពេល​កើតហេតុ រថយន្ត​នោះបាន​ជួប​គ្រោះថ្នាក់ នៅតាម​ផ្លូវ ទៅ​វត្ត​សន្តិ​វ័ន ហៅ​វត្ត​ទួល​អស់លោក ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ ។​នៅក្នុង​ការគ្រោះថ្នាក់​គេ​ពុំ​ដឹង​ច្បាស់​ថា មាន​នុស្ស​រងរបួស​ឬ​យ៉ាងណា​នោះទេ ។

​បន្ទាប់ពី​គ្រោះថ្នាក់​រថយន្ត​ក៍បាន​ព្យាយាម​បើក​រត់​មក រង្វង់​មូល​គួច​កាណុង ដោយមាន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​នាំគ្នា ដេញតាម ប្រសាច​។​ទោះបីជា​យ៉ាងណា​រថយន្ត​នៅតែ​ព្យាយាម បើក រត់​ហើយ ក៍បាន​ជួប​គ្រោះថ្នាក បុក​ម៉ូតូ​នៅ​ខាងជើង ផ្សារ​ថ្មី​បណ្តាលអោយ​មនុស្ស​រងរ​បួស តែ​ពុំទាន់​ដឹង​ច្បាស់​ឡើយ​ហើយ​រថយន្ត ក៍បាន​ព្យាយាម​បើក​រត់​បន្តទៀត​។ នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ បញ្ជាក់ថា ករណី​គ្រោះថ្នាក់​នេះ អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដែល​រត់គេច​ពី​កន្លែងកើតហេតុ គឺ​ច្បាប់​ជា​អ្នកអនុវត្ត ប៉ុន្តែ​ចំពោះ​អ្នក​ដែល​វាយ​អ្នកបើកបរ ក៏​ត្រូវតែ​ទទួលទោស​ផងដែរ ព្រោះ​វា​ជា​អំពើ​អសីលធម៌​ក្នុងសង្គម និង​មិនគួរ​ឲ្យ​មាន​កើតឡើង​ក្នុង​រូបភាព​បែបនេះ​ទៀត​។​

​លោកស្នងការ​បញ្ជាក់ថា «​ក្នុងករណីនេះ យើង​ពិនិត្យឃើញថា ជា​បទល្មើស​ជាក់ស្តែង ព្រោះ​វា​ជា​បទល្មើស​ហឹ​ង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ ក៏មាន​ស្ថាន​ទម្ងន់ទោស​ផងដែរ ព្រោះ​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​ជា​ក្រុម​។ ក្នុងករណី​នេះដែរ ជនល្មើស​ដែល​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ទោះជា​បាន​រត់គេច​ពី​កន្លែងកើតហេតុ ក៏​អាស្រ័យ​ដោយសារ​មានការ​ភ័យខ្លាច​អំពី​ក្រុម​ជនបង្ក​ដែរ​។ ប្រសិនបើជា​គាត់​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ក៏​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មាន អីចឹង​ស្ថាន​ទម្ងន់ទោស​របស់​អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ ហើយ​គេចវេស​ពី​ការទទួលខុសត្រូវ ច្បាប់​មាន​សម្រាប់​ដាក់ទោស​ទណ្ឌ​។ …​ជា​ទម្លាប់​អសីលធម៌​ក្នុងសង្គម ប្រជាពលរដ្ឋ​តែងតែ​តាំងខ្លួន​ជា​តុលាការ ហើយ​ធ្វើ​កាត់ទោស​លើ​ជនបង្ក ដោយ​ឯកចិត្ត គឺ​មិន​ទៅតាម​ច្បាប់​»​។​

​លោក​សាស្ត្រាចារ្យ ស៊ុយ សារ៉េត មានកូន​២​នាក់ ប្រុស​ម្នាក់ និង​ស្រី​ម្នាក់ ហើយ​បន្ទាប់ពី​ពិនិត្យឃើញ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ លោក​ត្រូវបាន​ក្រុមគ្រួសារ បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​៕

តាម​ព័ត៌មាន​អោយដឹងទៀតថា ខ​ណះ​នោះ​ប្រជាព​រដ្ឋ ក៍​បាននាំគ្នា ដេញតាម​រិត​តែ​ច្រើន​និង​ខ្លះ ក៍បាន​ស្រែកថា រថយន្តបុក​មនុស្ស​ស្លាប់​បើក​រត់ ជាហេតុ ធ្វើអោយ​ក្រុម​អ្នក​ដេញតាម​មាន​កំហឹង រិត​តែ​ខ្លាំង ។​នៅពេល​ធ្ចើ​ដំណើរ មកដល់​មូលដ្ឋាន​ខណ្ឌទួលគោក ចំណុច​ផ្លូវ លេខ ១៦០ ក្បែរផ្លូវ លេខ ២៦១ ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ក៍បាន​បុក មូ​តូ​ម៉ា​វេ​វ​មួយគ្រឿង​ទៀត បណ្តាលអោយ​បុរស​ម្នាក់​រងរបួស ហើយ​រថយន្ត​ក៍បាន​បន្តដំណើរ ដោយមាន​ប្រជា​ពល​រដ្ន​នាំគ្នា ដេញតាម​ពីក្រោយ ។

តាម​ព័ត៌មាន​អោយដឹងទៀតថា នៅពេលដែល​រថយន្ត​ធ្វើដំណើរ ដល់​ខាងត្បូង​មន្ទីរពេទ្យ ព្រះ​កុ​សុះ​មះ ត្រង់ចំណុច ផ្លូវ​លេខ ១៥៦ កែង​ផ្លូវ លេខ ២៦៥ ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ រថយន្ត​នោះ​បែក​ធុង​ទឹក ទៅមុខ​មិន​រួច ក៍​ត្រូវ ប្រជា​ពល​រដ្ន​នាំគ្នា យក​ដុំ ថ្ម​វាយ​យកតែ​ឈ្នោះ​ដៃ រងរបួស​ធ្ងន់​តែម្តង ។​ភ្លាមៗ នគរបាល​រួមជាមួយ សណ្តាប់ធ្នាប់​ខណ្ឌ ទួលគោក ជួយ​អន្តរា​គន៍ ហើយ ហៅ​រថយន្ត​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ។​ជុំវិញ​គ្រោះថ្នាក់​នោះគេ​ពុំទាន់​ដឹងថា មាន​មនុស្ស​ប៉ុន្មាន​រងរបួស​ឡើយ ?​។​រថយន្ត​នោះ​ត្រូវបាន​នគរបាល​បញ្ជូន​ទៅកាន់​ការិយាល័យ ចរាចរណ៍​ផ្លូ​គោក ដើម្បី​ដោះស្រាយ ៕