ខេត្តតាកែវ ៖ ត្រីប្រហុក ជាងមួយតោនដាក់សារធាតុគីមីអាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ត្រូវមន្ត្រីជំនាញកាំកុង ត្រូលខេត្តតាកែវឆ្មក់ចាប់បានត្រីប្រហុក ជាងមួយតោនដាក់សារធាតុគីមីអាចបង្ករគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ត្រូវមន្ត្រីជំនាញកាំកុងត្រូល ខេត្តតាកែវ ឆ្មក់ចាប់បាននៅព្រឹកថ្ងៃទី ១២ ខែមីនាឆ្នាំ២០១៨ នេះ ស្ថិតនៅក្នុងភូមិរលួស ឃុំអង្គាញ់ ស្រុកទ្រាំង ខេត្តតាកែវ ។
លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវមានប្រសាសន៏ថា ចំពោះការចុះមកចាប់ឃាត់ពួកគាត់ដែលជាប្រជាពលរដ្ឋកំពុងកែច្នៃប្រហុកនេះ គឺមន្ត្រីជំនាញបានរកឃើញត្រីប្រហុកដែលមានផ្ទុកនៅសារធាតុគីមីនោះ មានចំនួន ៨៤០គីឡូក្រាម ។
លោកបន្តថា ប៉ុន្តែនៅពេលចុះអនុវត្តន៏ និងពិនិត្យជាក់ ស្តែងនៅព្រឹកនេះ គឺយើងរកឃើញដល់ទៅ ១១២០ គីឡូក្រាម ដែលបម្រុងនិង នាំចេញយកទៅលក់នៅតាមទីផ្សារ ដោយប្រើប្រាស់មធ្យោបាយតាមការច្រកជាប៉ីដុង ដាក់លក់តាមម៉ូតូ ជាច្រើនគ្រឿង និងខ្លះដឹកតាមឡានសាំយ៉ុង ។
លោកបន្ថែមថា ផលិតនិងកែច្នៃប្រហុកដែលនាំចូលពីប្រទេសជិតខាង ដែលមានផ្ទុកសារធាតុគីមីហាមឃាត់
សារធាតុគីមី ហ្វូកម៉ុលលីន បន្តធ្វើសារជាថ្មីម្តងទៀត បន្ទាប់ពីសមត្ថកិច្ចជំនាញធ្លាប់បង្ក្រាប និងដកហូតត្រីប្រហុកទាំងនេះបានជាច្រើនតោន រួចម្តងមកហើយ។
សូមបញ្ជាក់ផងដែរជុំវិញនិងបញ្ហាខាងលើមន្ត្រីជំនាញ បាននាំយកត្រីប្រហុកដែលមានផ្ទុកសារធាតុគីមីនោះមករក្សាទុកនៅក្នុងសាលាឃុំអង្គាញ់ និងកំពុង កសាងសំណុំរឿងទៅតុលាការ ដើម្បីធ្វើការវិនិច្ឆ័យលើគោលការ សុំដុតកំទេចចោល៕