ចាប់ចិនដីគោក១០០នាក់​ពាក់ព័ន្ធ​ករណី​ជំរិត​យកប្រាក់​តាម​អ៉ិ​ន​ធឺ​ណេ​ត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 March, 2018 ក+ ក-

​ភ្នំពេញ​ ៖​ ទីតាំង​ខុន​ដូរ​៩៩ ស្ថិតនៅ​តាមផ្លូវ​លេខ ៣៣៦ កែង​៣៧៥ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​ត្រូវបាន​កម្លាំង នគរបាល​អន្តោរ​ប្រវេសន៍ ធ្វើការ​ឡោ​ព័ទ្ធ ឆែក​ការ បង្ក្រាប​ក្រុម​ចាប់ជំរិត ឆ្លង ដែន ដោយ​ឃាត់ខ្លួន ជនជាតិ​ចិនដីគោក ចំនួន ១០០​នាក់​ក្នុងនោះ​មាន​ស្រី​១៩​នាក់ ព្រមទាំង​ដកហូត សម្ភា​រះ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​ចាប់ជំរិត​តាម​ប្រពន្ធ​អន​ឡាន មួយចំនួន ។​

​ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​ចាប់ជំរិត​នោះ​ធ្វើឡើង​នៅវេលា​ម៉ោង ប្រមាណ​ម៉ោង ១១​និង​៣០​នាទី​ព្រឹក​រហូតដល់​វេលា​រសៀល​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៨​ដឹកនាំ ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ឃុន សំបូរ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោរ​ប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ និង លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ព្រមទាំង​មានការ​ដឹកនាំ សម្របសម្រួល​ពី​លោក សៀង សុខ ព្រះ​រា​អាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​និង​មានការ​ចូលរួម​ពី​ការិយាល័យ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​និង​អាជ្ញាធរ និង​សមត្ថកិច្ច​ឋ​ណ្ឌ​ទួលគោក ផងដែរ ។​
​ ​តាម​ព៏​ត៌មាន​អោយដឹងថា ដោយ​មានការ​ផ្តលព័ត៌មាន​ពី​សមត្ថកិច្ច​ប្រទេស​ចិន និង​មានការ​ស្រាវជ្រាវ ពី​កម្លាំង​នគរបាល​ជំនាញ់​អស់​រយះពេល​ប្រមាណ​១​ខែ ទើប​សមត្ថកិច្ច​នគរ​បាល​អន្តោរ​ប្រវេសន៍​ឈានទៅ​សហការ​ណ៍​ចុះ​ឡោ​ព័ទ្ធ​ឆែកឆេរ ខុន​ដូ​ខាងលើ ឃាត់ខ្លួន ជនជាតិ​ចិន កំពុងតែ ធ្វើ​សកម្មភាព​ឆាប​ជំរិត ឆ្លងដែន ទៅ​ប្រទេស​ចិន តែម្តង ។​

​ ​លោក ឧ​ត្ត​ម​សេនីយ៍ ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ បានអោយដឹងថា នៅក្នុង​ប្រតិបត្តិការ នេះ​សមត្ថកិច្ច ឃាត់ខ្លួន បាន​ជនជាតិ​ចិនដីគោក​ចំនួន ១០០​នាក់ ដែល​ក្នុងនោះ​មាន​ស្រី​១៩​នាក់ ព្រមទាំង​ដកហូត​បាន​សម្ភា​រះ ជា​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ជា​មធ្យោបាយ​ចាប់ជំរិត មួយចំនួន ធំ​។​

លោក ឧ​ត្ត​ម​សេនីយ៍ ឯក អ៊ុក ហៃ​សីឡា​បាន​បន្តទៀតថា ជនសង្ស័យ ជា​ក្រុម​ចាប់ជំរិត​ឆ្លងដែន តាម​ប្រពន្ធ​អន​ឡាយ ដោយ យក​ទីតាំង​ប្រ​ទស​កម្ពុជា ធ្វើ​សកម្មភាព​ចាប់ជំរិត ទៅ​ប្រទេស​ចិន ។ នៅក្នុង​សកម្មភាព​ភាព ក្រុម​ជនជាតិ​ចិន បាន​ប្រើ​រូបភាព​អោយ​ស្រី ៗ​ទាក់ទង​ស្នេហា​ទៅ​បុរស​ជា​ជន​ជាតិចិន ដីគោក ដែលជា​អ្នកមាន កិត្តិយស និង​អ្នកមាន​លុយ បាន​ហើយ​បានអោយ​ជំនាញ​កាត​ត​រូបភាព ទាក់ទង​ទៅ​ជនរងគ្រោះ​ថា បាន​ទាកទង​ប្រពន្ធ​គេ និង​គំរាម ទារប្រាក់​បើ​មិនអោយ​ទេ ពួកគេ​និង​បញ្ជូន​រូបភាព ហេតុនេះ​ជាហេតុ ធ្វើអោយ ជនរងគ្រោះ​មួយចំនួន ឈានទៅ​សម្លាប់ខ្លួន ក៍មាន​ដែរ ។​

លោក ឧ​ត្ត​ម​សេនីយ៍ ក៍បាន​បញ្ជាក់ទៀតថា ម្យ៉ាងទៀត ជនសង្ស័យ ប្រើ​រូបភាព​បោក​តាមរយះ​ការលក់​ផលិតផល តាម​ប្រព័ន្ធ​អន​ឡាយ​អោយ​បង់លុយ អោយ ដែល​អ្នកខ្លះ បង់​តែ​១០​ដុល្លារ​នោះទេ តែ​ជនរងគ្រោះ​មួយចំនួន មិនបាន​ប្តឹង​នោះទេ ។ កន្លងមក តាមរយះ​ដែល​សមត្ថកិច្ច ចាប់បាន​សួរ នាំ​ដែល​ក្នុង​មួយ​បន្ទប់ ដែលមាន​ឡេ​បថ​ប​ចំនួន ៤​ទៅ​៥​គ្រឿង បោក​បាន​ក្នុង​មួយថ្ងៃ​២​ទៅ​៣​ម៉ឺន​ដុល្លារ ក្នុង​មួ​យស​ប្ហា​ហ៍ បាន​ប្រមាណ ៦​ម៉ឺន ។

​លោក ឧ​ត្ត​ម​សេនីយ៍ បាន​បន្តទៀតថា ដោយមាន​ការផ្តល់​ព័ត៌មាន​និង​ការសហការ​ណ៍ ពី​សមត្ថកិច្ច​ប្រទេស​ចិន ពី​ទីតាំង សមត្ថកិច្ច នគរបាល​អន្តោរ​ប្រវេសន៍ ក៍បាន​បើក​ការស្រាវជ្រាវ​រយះពេល​ប្រមាណ​១​ខែ ក៍​ឈានទៅ​បង្ក្រាបបាន​ជនសង្ស័យ តែម្តង ។

ជនសង្ស័យ ត្រូវបាន​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន អន្តោរ​ប្រវេសន៍ ដើម្បី​សាកសួរ និង​ចាត់ការ​តាមច្បាប់​៕