លោក ហុង វិ​ណុល អញ្ជើញ ប្រគល់​ពានរង្វាន់​ប្រកួត​ទាល់​ទាត់​មិត្តភាព
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 July, 2018 ក+ ក-

​ខេត្តស្វាយរៀង ៖ ដើម្បី​លើកស្ទួយ​វិស័យ​កីឡា អោយ​កាន់តែ​មានកា​រីកចំរើន​ល្បី​រន្ទឺ​នៅលើ ពិភព លោក ក្នុង​ឆាក​ជាតិ​អន្តរជាតិ ត្រូវ​រសៀល​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន ស្វាយរៀង បាន​ប្រារព្ធ​ពិធី​បើក​ការប្រកួត​កីឡាបាល់ទាត់ អបអរសាទរ​ខួប​លើក​ទី​២៥ ទិវា​បង្កើត កងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០១៨) វគ្គ​ផ្តាច់​ព្រ័​ត្ត រវាង​ក្រុម​ដែល​មកពី​កងរាជអាវុធហត្ថ​ខេត្តកោះកុង និង​កង​អន្តរាគមន៍​ពិសេស ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហុង វិ​ណុល មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តំណាង​ដ៏​ខ្ពង់ខ្ពស់ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​ស្តីទី​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស​។

​ក្នុងឱកាស​នោះ ក៏មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម​តូច​ប៉ូ​លី​វ៉ា អភិបាលរង​តំណាង​អភិ បាល ខេត្តស្វាយរៀង និង​អស់លោក​មេបញ្ជាការរង​ខេត្ត កងកំលាំងប្រដាប់អាវុធ ទាំង​៣ អង្គភាព​យ៉ាងច្រើន​កុះករ​ផងដែរ​។​

​ឧ​ត្ត​ម​សេនីយ៍​លោក ហុង វិ​ណុល មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តំណាង ដ៏​ខ្ពង់ខ្ពស់ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​ស្តីទី​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ថ្លែង​នូវ​ការ​កោត​ស​សើរ​ដល់​ក្រុម​កីឡាករ​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ប្រកួត​អស់ពី​សមត្ថភាព​រៀងៗ​ខ្លួន​ទៅដោយ​រលូន​ដើម្បី​ក្រុម​ទទួលបាន​ជ័យជំនះ​នាពេល​នេះហើយ​ចំពោះ​ក្រុម​ដែល​មិនបាន​ទទួលបាន​ជ័យជំនះ​កុំ​អាក់អន់ស្រពន់ចិត្ត​អ្វី​ព្រោះ​កីឡា​នាំមក​នូវ​សុខភាព កីឡាករ​នាំមក​នូវ ភាព​ស្និត​ស្នាល​និង​រាក់ទាក់ និង​គ្នា​ហើយ​នាំនូវ មិត្តភាព រវាង​ខេត្ត និង​ខេត្ត​រវាង​ប្រទេស និង​ប្រទេស​មាន​ឈ្នះ និង​ចាញ់​ជា​រឿង​ធម្មតា​។

លោក បន្តថា​សព្វថ្ងៃ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានអោយ​អត្ថ​ភាព​ខ្ពស់​ទៅលើ​វិស័យ​កីឡា ព្រោះ​វិស័យ កីឡា​នាំមក​សុខភាព​មិត្តភាព ទទឹម​និង​នោះដែរ​កីឡា នាំ​ប្រទេសជាតិ​បាន​ស្គាល់ គ្នា​ក្នុង​ឆាក អន្តរ ជាតិ​ផង និង​នៅលើ​ពិភពលោក​ផង​។​

​លោក​បន្តថា​ការ​ប្រ​គួ​ត​កីឡា ថ្ងៃនេះ​ដើម្បី​ចូលរួម​អបអរសាទរ ខួប​លើក​ទី​២៥ ទិវា​បង្កើត កងរាជអាវុធហត្ថ​១៤​កក្កដា ១៩៩៣ .១៤​កក្កដា ២០១៨ ផងដែរ​។ ក្រុមកីឡា​បាលទាត់ ដែល​បាន ចូលរួម​ប្រកួត​ទាំងអស់​ចំនួន​១៩​ក្រុម​ក្នុងនោះ​១៧​ក្រុម​មកពី​កងរាជអាវុធហត្ថ​ខេត្ត មួយក្រុម​មក ពី​វរ​សេនា​តូច​អន្តរា​គម​ន៏​ពិសេស​និង​មួយក្រុម​ទៀត​មកពី​កងអនុសេនាធំ​លេខ​២៧​ចំណុះ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែលមាន​កីឡាករ​សរុប​ទាំងអស់​៣២៣​នាក់​។​

ជា​លទ្ធផល​ក្រុម​ប្រកួត​វគ្គ​ផ្ដាច់​ព្រាត់​លើក​ពាន​នាពេលនេះ​គឺ​ក្រុម​កង​អន្តរាគមន៍​ពិសេស បាន​ប្រកួត​ឈ្នះ ៣ ទល់​និង​: ០ ទៅលើ​កងរាជអាវុធហត្ថ​ខេត្តកោះកុង ដោយ​ចំណាត់ថ្នាក់​លេខ​១​ទទួលបាន​ពាន មួយ ទង់​ជ័យលាភី​មួយ និង​ថវិការ​អម​ចំំ​នួន​៤​លាន​រៀល (​ថវិការ​មេបញ្ជាការ​ចំនួន ២​លាន​៦​សែន​រៀល និង​ថវិកា​ឧបត្ថម​របស់​ឧ​ត្ត​ម​សេនី​យ៏​ឯក​ហុង​វិ​ណុល​ចំនួន​១​លាន​៤​សែន​រៀល​) និង​លេខ​២ ទទួល បាន​ពាន​មួយ ទង់​ជ័យលាភី​មួយ និង​ថវិកា​រង្វាន់​អម​ចំនួន​៣​លាន​រៀល (​ថវិការ​មេបញ្ជាការ​ចំនួន ២​លាន​២​សែន​រៀល និង​ថវិកា ឧបត្ថម​របស់​ឧ​ត្ត​ម​សេនី​យ៏​ឯក ហុង វិ​ណុល ចំនួន​៨០​ម៉ី​ន​រៀល​) នៅ​រសៀល​ថ្ងៃ​នេះដែរ​លោក ហុង វិ​ណុល តំណាង​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា និង​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត​បាន ប្រគល់​ពានរ​ង្វ​ន់​ដល់​ក្រុម​កីឡាករ ដែល​ទ​ទូល​បាន​ចំណាត់ ថ្នាក់​លេខ​1​ចំណាត់ថ្នាក់​លេខ​2​ចំណាត់ថ្នាក់​លេខ​3​ផងដែរ​៕