ដល់ពេល​ហើយ ! ស្តេច​ប្រដាល់ ប៉ាក​គី​អៅ និង​ជើង​ខ្លាំង​អា​ហ្ស​ង់​ទីន ជួបគ្នា​លើស​ង្វៀនក្រុង​គួឡាឡំពូរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 July, 2018 ក+ ក-

​កីឡា ៖ អ្នក​ប្រដាល់សកល​ជនជាតិ​ហ្វីលីពីន លោក មែ​នី ប៉ាក​គី​អៅ បាន​ថ្លឹង​ទម្ងន់​កាលពី​ថ្ងៃ​សៅរ៍​ទី​១៤ ខែកក្កដា នេះ រួចរាល់​ហើយ ក្រោម​ទម្ងន់​កំណត់​ត្រឹម ៦៧ គីឡូក្រាម​។ ក្នុងឱកាស​ថ្លឹង​វាស់​ទម្ងន់​នេះ លោក​បាន​និយាយថា បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ដណ្តើមយក​ខ្សែក្រវាត់​ទម្ងន់​មធ្យម​ពី​ម្ចាស់​ខ្សែក្រវាត់ WBA ពី​លោក លូ​កាស ម៉ាត់​ធី​ស ​សេ  មកពី​ប្រទេស​អា​ហ្ស​ង់​ទីន នៅលើ​សង្វៀន​នា​តី​ក្រុង​កូ​ឡា​ឡំ​ពួរ សិង្ហបូរី​។​

​គួរ​ជម្រាប​ថា ប៉ាក​គី​អៅ ដែលជា​អ្នក​ប្រដាល់​តែ​ម្នាក់​គត់​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក​ក្នុង​ប្រភេទ​ទម្ងន់​ផ្សេងគ្នា​ចំនួន ៨​ស្ថាប័ន ជោគជ័យ​ក្នុង​អាជីព​កីឡា ២៣​ឆ្នាំ​របស់ខ្លួន គឺមាន​ទម្ងន់ ៦៦,២ គីឡូក្រាម​។​

​ចំណែក អ្នក​ប្រដាល់​សាក់​ពេញ​ខ្លួន ម៉ាត់​ធី​ស សេ ទម្ងន់​៦៦,៥​គីឡូក្រាម នៅក្នុង​ជំនួប​ជាមួយ​ស្តេច​ប្រដាល់​របស់​ហ្វីលីពីន បាន​យក​ប្រៀប​ឈ្នះ​កម្ពស់​ខ្ពស់ជាង​១​អ៊ី​ញ ដោយ​សំឡឹងមើល ប៉ាក​គី​អៅ ពីលើ​ចុះក្រោម ខណៈដែល​អ្នក​ទាំង​២​ឈរ​ទល់មុខ​គ្នា​ជា​លើកចុងក្រោយ មុនពេល​ការប្រកួត​១២​ទឹក ដែល​នឹម​ក​ដល់​នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់ ម៉ោង​នៅ​កម្ពុជា នា​ថ្ងៃអាទិត្យ​ទី​១៥ ខែកក្កដា នេះ ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ​។​

​អ្នក​និយម​វិស័យ​កីឡាប្រដាល់​នៅ​ទូទាំង​ពិភពលោក ពិសេស​នៅ​កម្ពុជា បាន និង​កំពុង ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ចាំ​ទស្សនាការ​ប្រកួត​នេះ​យ៉ាង​តក់ក្រហល់​។ យ៉ាងណាក៏ដោយ អ្នក​និយម​យក​ការ​ប្រដាល់​ជា​ល្បែងភ្នាល់ ក៏​មិនទាន់​ប្រាកដថា ចាប់​ខាង​ណា ចោល​ខាង​ណា​នោះទេ ខណៈដែល​ជើង​ខ្លាំង​ទាំង​ពីររូប សុទ្ធតែជា​អ្នក​ប្រដាល់​មាន​កម្រិត​បច្ចេកទេស​ខ្ពស់​ប្រហែល​គ្នា​៕