ចាន់ រតនា ផ្តួល​កីឡាករ​មិន​ធ្លាប់​ចាញ់​របស់​ឥណ្ឌូនេស៊ី​ត្រឹម​ទឹក​ទី​២ លើស​ង្វៀន​កូ​ឡា​ឡំ​ពូរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 December, 2018 ក+ ក-

​ភ្នំពេញ ៖ កីឡាករ​គុន​ខ្មែរ ចាន់ រតនា បាន​ផ្តួល​កីឡាករ​ឥណ្ឌូនេស៊ី ដែល​មិន​ធ្លាប់​ចាញ់ Abro Fernandes ក្នុង​ទឹក​ទី​២ នៅ​កម្មវិធី ONE: Destiny of Champions របស់​ស្ថាប័ន ONE Championship នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី នា​ល្ងាច​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ ។​

​ដោយឡែក​កីឡាការិនី​ខ្មែរ​-​អាមេរិកាំង ឯម សុ​វណ្ណា​រី បាន​បន្ត​កំណត់ត្រា​ឈ្នះ​ក្នុង​អាជីព MMA ក្រោយ​យកឈ្នះ​កីឡាការិនី អ៊ុយ​ក្រែ​ន IRYNA KYSELOVA ក្នុង​ទឹក​ទី​១ នៅក្នុង​កម្មវិធី ONE: Destiny of Champions របស់​ស្ថាប័ន ONE Championship នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី នា​ល្ងាច​ថ្ងៃទី​៧ ខែធ្នូ​នេះ​ដូចគ្នា​។​

​នេះ​ជា​ជ័យជម្នះ​លើក​ទី​៣ ក្នុង​អាជីព​របស់​សុ​វណ្ណា​រី ហើយក៏​ជា​ជ័យជម្នះ​លើកដំបូង ក្នុង​ការឈាន​ជើង​ចូលប្រឡូក​នៅក្នុង​ទ្រុង ONE Championship ផងដែរ​។ ២​ប្រកួត​កន្លងមក សុ​វណ្ណា​រី បាន​យកឈ្នះ​គូប្រកួត ក្នុងការ​ប្រកួត​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក​៕