ពលរដ្ឋបដិសេធព្រះសង្ឃ តឿ ប៊ុនធឿន ដែលធ្លាប់មានរឿងអាស្រូវស្រីញី ធ្វើជាចៅអធិការវត្តអណ្ដូងថ្មមាស ឡើងវិញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 August, 2019 ក+ ក-

ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋភូមិអណ្ដូងថ្មបើកកិច្ចពិក្សារកអ្នកស្ម័គ្រចិតទទួល ចៅអធិការវត្តអណ្ដូងថ្មមាសចូលវត្ត វិញក្រោយពីចោទប្រកាន់ថាលោកលួចចូលខារ៉ាអូខេ និងដើរស៊ីផឹកជាមួយស្រីស្នេហ៍រួមទាំងរត់ចេញពីវត្តអស់រយៈពេលជិតមួយឆ្នាំ។

ការពិភាក្សារបស់ពលរដ្ឋបានធ្វើឡើងកាលពីរសៀលម៉ោាង៣និង២៣នាទីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៩នៅក្នុងភូមិអណ្ដូងថ្មមាស ឋិតក្នុងសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។នៅក្នុងកិច្ចពិភាក្សានោះ គេឃើញមានពលរដ្ឋប្រមាណជិត១០០នាក់ ចំណុះឲ្យក្នុងភូមិទាំងមូល បានមានមតិមិនគាំទ្រដើម្បីឲ្យចៅអធិការវត្តខាងលើមកនៅក្នុងវត្តនោះវិញទេ ដោយពោលពាក្យថា លោកសង្ឃដែលបារាជិកហើយ មិនទទួលមកធ្វើជាចៅអធិការវត្តបាននោះឡើយ។

ហើយផ្ទុះការតវ៉ានេះដោយសារលោកចៅអធិការនេះវិលចូលវត្តវិញអត់មានអ្នកណាដឹង(ស្ងាត់ៗ)សួម្បីគណៈកម្មការក៏អតបានដឹងមិនតែប៉ុណ្ណោះពលរដ្ឋដែលជាចំណុះជើងវត្តក៏មិនដឹងដែរទើបតែឃើញចៅអធិការបង្តាមតាមប្រព័ន្ធហ្វេស្បុកនៅក្នុងវត្តទើបនាំគ្នាផ្ញឹកផ្អើល។ស្រ្តីបញ្ជាក់ថា ចៅអធិការវត្តខាងលើព្រះនាម តឿ ប៊ុនធឿន នោះចេញពីវត្តរយៈពេលយូរជិតមួយឆ្នាំហើយ មូលហេតុអ្វីក៏មិនសឹក និមន្តមកវិញជាព្រះសង្ឃដដែល។ មជ្ឈដ្ឋានខ្លះថា ការគ្រប់គ្រងរបស់មន្ទីធម្មការ និងសាសនាខេត្ត ហាក់បីដូចជាធូរលុង រួមចំណែកធ្វើឲ្យសាសនាអន់ថយព្រោះតែផលប្រយោជន៍អ្វីមួយ ម្យ៉ាងគេឃើញថា មួយរយៈនេះលោកមួយចំនួនតូចកំពុងដើរខុសប្រាស់ចាកពីវិន័យសង្ឃ ខ្លះលូចលាក់ចិញ្ចឹមស្រី និងមួយចំនួនទៀត។

ហើយបញ្ហាខាងលើនេះ លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្តលោក យិន យឿន ក៏ធ្លាប់បានប្រាប់អ្នកកាសែតថាចៅអធិការវត្តខាងលើនោះបានផ្សឹកផងដែរ។ តែផ្ទុយទៅវិញទៅពួនលាក់អាត្មាសំងំ ដើម្បីឲ្យពុទ្ធបរិស័ទចំណុះជើងវត្ត បាត់កំហឹងស្ងប់ស្ងាត់ ទើបវិលចូលវត្តស្ថាត់ៗបង្កឲ្យផ្ទុះការតវ៉ាតែម្ដង។ ទោះយ៉ាងណា រឿងរ៉ាវខាងលើនេះពលរដ្ឋនីតែប្រកាន់ជំហរមិនអនុញ្ញាតឲ្យសង្ឃ តឿ ប៊ុនធឿន មកធ្វើជាចៅអធិការក្នុងវត្តនោះទៀតឡើយ ហើយគេរង់ចាំមើលប្រធានមន្ទីរសាសនា និងធម្មការខេត្ត ដោះស្រាយបែបណា?

លោក តាត បញ្ញាវុធ ចៅអធិការវត្តខាងលើ បញ្ជាក់ប្រាប់ថា ការបង្ហោះតាមប្រពន្ធ័ហ្វេសប៊ុក គឺជាប្រភពព័ត៌មានមិនពិត មិនមានអ្វីជាភស្តុតាងច្បាស់លាស់ឡើយ ហើយថា លោកមកនេះ គឺមន្ទីរធម្មការខេត្ត ជាអ្នកអនុញ្ញាតឲ្យមក គ្មានអ្វីត្រូវប្រាប់អ្នកកាសែតទៀតទេ ព្រោះរឿងរ៉ាវបានដោះស្រាយចប់ហើយ។

ចំពោះលោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោក យិន យឿន មិនទាន់ធ្វើការបកស្រាយបានឡើយព្រោះទូរសព្ទ័មិនទទួលការហៅចូលបាន៕