បង្ក្រាបហាងស្រាក្រឡុក ប៉ាន់នីបារ បង្កប់សេវាផ្លូវភេទនៅសង្កាត់វត្តភ្នំ ឃាត់ខ្លួន១១នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 August, 2019 ក+ ក-

ភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានសហការជាមួយកម្លាំងនគរបាលមូលដ្ឋានខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងបារ លួចលាក់បង្កប់សេវាកម្មផ្លូវភេទ(យីហោ ប៉ាន់នី បារ) ដោយធ្វេីការឃាត់ខ្លួនមនុស្សប្រុសស្រី១១នាក់ (ក្នុងនោះមានារីបម្រើរភ្ញៀវជាស្រីក្មេង៨នាក់មេការ២នាក់(ស្រី-ប្រុស)និងថៅកែហាង១នាក់។

ក្នុងប្រត្តិបត្តិការណ៍ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃ២៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុច បារមួយកន្លែង (យីហោ បាន់នី បារ) ផ្ទះលេខ៩Eo ផ្លូវលេខ១០៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ការប្រត្តិបត្តិការនេះដឹកនាំទី១/ដោយលោក ឧត្តមសេនីយ៍ទោ សំបូរ មាណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានប្រឆាំការជួញដូរមនុស្ស។ ទី២ /វីរសេនីយ៍ឯក ធាន វុធ នាយការិយាល័យប្រឆាំការជួញដូរមនុស្សក្នុងប្រទេស។ ទី៣/អនុសេនីយ៍ឯក ឡាង ណាវី អ្នកកតត្រា។ ទី៤/អនុសេនីយ៍ទោស ឃឹម មករា នាយរងប៉ុស្តិ៍វត្តភ្នំ។ ទី៥/លោក សេង គីមឡាក់ ព្រះរាជអាជ្ញារង។ ទី៦/ លោក ចេង សុផាត ក្រឡាបញ្ជី។ ទី៧/លោកស្រី នួន គន្ធា ប្រធានក្រុម៨។ និងទី៨/លោក ឈូស សុធី ចៅសង្កាត់រងទី២។

បេីតាមមន្ត្រីនគរបាល ដែលចុះបង្ក្រាបផ្ទាល់ដែលនោះ បានឲ្យដឹងថា មុនឈានដល់ការចុះបង្ក្រាប គឺមានការរាយការណ៍ដោយសម្ងាត់ ពីបងប្អូនប្រជាពលរដ្ឋប្រាប់ថា (ទីតាំងបារដែលមាន យីហោ បាន់នី បារ ) ខាងលេីមានលួចបេីកសេវាកម្មបម្រេីផ្លូវភេទ និងមានបុគ្គលិកជា អនិតិជន(អាយុក្រោម១៥ឆ្នាំ)បម្រេីការងារ ។ ទេីបកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានចុះធ្វេីការសេីបអង្កេតអស់រយះពេលជាយូរមកហេីយ ទេីបនៅថ្ងៃកេីតហេតុ បានសហការជាមួយកម្លាំង សមត្ថកិច្ចមូលដ្ឋាន បេីកការបង្ក្រាបតែម្តង ។

ក្នុងប្រតិបត្តិការបង្ក្រាប និងឆែកឆេរ ទីតាំង លួច លាក់ បង្កប់ សេវាផ្លូវ ភេទ នេះ ជាលទ្ធផលជាក់ស្ដែង កម្លាំងនគរបាលបាន ធ្វើការ ឃាត់ខ្លួនមនុស្សសរុបចំនួន១១នាក់ ក្នុងនោះមាននារីចំនួន៩នាក់ និងបុរសបរទេស២នាក់មេការ១នាក់ ក្នងនោះមាន ម្ចាស់ហាង មានឈ្មោះ ចន អាយុ៧១ឆ្នាំ១នាក់។

បច្ចុប្បន្ន ក្រោយពេលបង្ក្រាប ជនប្រុសស្រីទាំង១១នាក់នាក់ ដោយនារីបម្រើការងារ៩នាក់ មេការ១នាក់ និងម្ចាស់ទីតាំងម្នាក់ ត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន ដេីម្បីរងចាំធ្វេីការសាកសួរ បន្តតាមនីតិវិធី ៕