កាចមែន ! គ្រាន់តែគេមើលមុខ ចុះពីលើរថយន្តមកដាល់វ៉ៃយ៉ាងចាស់ដៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 December, 2019 ក+ ក-

ភ្នំពេញ ៖ នៅវេលាម៉ោង ៤រសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ មានករណីរថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា ពាក់ស្លាកលេខ 1AQ-3750 សង្ស័យជា មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលបច្ចុប្បន្នមានមុខងារជាជំនួយការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ។

តាមប្រភពព័ត៌មាន បានអោយដឹងថា មុនកើតហេតុដោយសារតែរឿងគ្រាន់តែបើកបរតាមដងផ្លូវមើលគ្នាបន្តិចបន្តួចសោះ ស្ទុះចុះចេញពីរថយន្តមកវ៉ៃអ្នករត់ Pass App បង្កអោយមានរបួសស្នាម ហើយព្យាយាមបើករថយន្តរត់គេចតែត្រូវប្រជាពលរដ្ឋដេញតាមឃាត់រហូតដល់ស្ពានដែកចំការដូង ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការសាកសួរ តែមិនទាន់ដឹងថា ដោះស្រាយយ៉ាងណានៅឡើយទេ៕