បង្រ្កាបសង្វៀនជល់មាន់ ចាប់បានមាន់ងាប់ អ្នកលេងរត់បាត់អស់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 December, 2019 ក+ ក-

ខេត្តកំពង់ចាម ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានចុះបង្រ្កាបសង្វៀនបញ្ជល់មាន់អមដោយល្បែងអាប៉ោង ១វង់ ដកហូតបានតែវត្ថុ តាងម៉ូតូមួយចំនួន នៅកន្លែងកើតហេតុ រីឯអ្នកលេងបានរត់គេចអស់

ប៉ូលិសបានអោយដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបែល្បងស៊ីសង ដោយខុសច្បាប់(ជល់មាន់ និងអាប៉ោង) ផ្តើមឡើងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៣ មានប្រជាពលរដ្ឋទូរស័ព្ទថា មានលេងល្បែងជល់មាន់ និងអាប៉ោង នៅចំណុចក្នុងចំការកៅស៊ូ តំបន់ 82 ស្ថិតនៅក្នុងទឹកដីភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ប៉ូលិសបានបន្តថា ទទួលពត៌មានភ្លាមលោក ប៉ាក ជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់ បានចាត់បញ្ជាកំលាំងជំនាញនៃអធិការដ្ឋាន នគរបាលស្រុកស្ទឹងត្រង់ សហការជាមួយកំលាំងនគរបលប៉ុស្តិ៍អារក្សត្នោត បានចុះទៅដល់កន្លែងកើតហេតុ។

ប៉ូលិសបានបន្តថានៅពេលកំលាំងសមត្ថកិច្ចចុះទៅដល់ក្រុមអ្នកលេងបានដឹងមុនបានរត់គេចខ្លួនបាត់អស់ដោយបន្សល់នូវវត្ថុតាងរួមមាន:.សង្វៀនជល់មាន់(ដោយមានចងខ្សែនីឡុងចំនួន១កន្លែងពុំមានប្រក់ដំបូលនឹងហ៊ុជាសង្វៀនទេ).ម៉ូតូចំនួន៧គ្រឿង.ស៊ុដែកសំរាប់ក្រុងមាន់ចំនួន៧.មេអាប៉ោងចំនួន៣គ្រាប់.តុហាន់តោអាប៉ោងចំនួន១.ចានសំរាប់បាញ់អាប៉ោងចំនួន១ ផ្ទិលជ័រសំរាប់គ្របចំនួន១.ជញ្ជើងប៉ុងចំនួន១នឹងបង់សំរាប់រុំជើងមាន់ចំនួន៤០ដុំ.កៅអីជ័រចំនួន៥.កៅស៊ូតង់ចំនូន១ផ្ទាំង ប៉ូលិសបានបញ្ជាក់ថា បច្ចុប្បន្នកំលាំងសមត្ថកិច្ចបានដឹកជញ្ជូនសំភារះវត្ថុតាងខាងលើយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ដើម្បីចងក្រងសុំណុំរឿងតាមនីតិវិធី៕