មន្ត្រីនគរបាលខេត្តព្រះវិហារជិតមួយរយនាក់ ទទួលការបំប៉នផ្នែកជំនាញសន្តិសុខ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 December, 2019 ក+ ក-

ដោយ ៖ កូវ ប៊ុនហេង
ខេត្តព្រះវិហារ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានបើកវគ្គបំប៉ន និងផ្ដល់បទពិសោធជំនាញការងាសន្តិសុខ រយៈពេលពីថ្ងៃចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកមឧត្តមសេនីយ៍ឯក គង់ សារ៉ន អនុប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ឯក ឌី វិជា ប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ។

លោកឧត្តមសេនីយ៍ទោ ស៊ូស សុខដារ៉ា ស្នងការខេត្តព្រះវិហារនិងតំណាងអោយនាយនគបាលទាំងអស់ដែលមានអវត្តមានបើកវគ្គបណ្ដុះបណ្ដាលរយៈពេលពីថ្ងៃនេះ បាមនថ្លែងថា ក្នុងនាមខ្ញុំតំណាងអោយនាយនរគបាលស្នងការខេត្តព្រះវិហារទាំងអស់សុំថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ឯក គង់ សារ៉ន តំណាងអោយលោកឧត្តមសេនីយ៍ឯក ឌី វិជា អនុប្រធានាយកដ្ឋានកណ្ដាលសន្តិសុខ និងប្រតិ្តភូអមដំណើរទាំងគ្រូឧទ្ទេសនាមទាំងអស់ដែលបានឆ្លៀតឱកាសដ៏មមាញឹកដើម្បីអញ្ជើញចូលរួមក្នុងកម្មវិធីបើកវគ្គបំប៉ន និងផ្ដល់បទពិសោធជំនាញសន្តិសុខរយៈពេលខ្លីដល់មន្រី្តនគរបាលសន្តិសុខដែលបារព្វធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ។

ក្នុងនាមជាតំណាងអោយនាយនគរបាលលោក បានសុំថ្លែងអំណរគុណចំពោះលោក សន្តិបណិ្ឌត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីបណ្តុះបណ្ដាល បង្កើនសមត្ថភាពអនុវត្តន៍ត្រឹមត្រូវតាមតួនាទីភារកិច្ច ក្ដាប់បានរាល់សភាពការណ៍អំពីសន្តិសុខនយោបាយនៅគ្រប់មូលដ្ឋាន ស្រាវជ្រាវបង្រាប បទល្មើសដែលជនអគតិមួយចំនួនកំពុងបង្ក និងបំពុលបរិយាកាសសង្គមប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ក្នុងនាមជាតំណាងអោយនាយនគរបាលសិក្ខាកាមទាំងអស់មានវត្តមានគឺត្រូវបានជ្រើសចេញពីការិយាល័យទាំងជំនាញទាំង៣ នៃអធិការដ្ឋានក្រុង ស្រុកទាំង៨ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥១ឃុំ / សង្កាត់សរុប៨៩នាក់(ស្រី៣)៕