​សមត្ថកិច្ចចាប់ខ្លួនអ្នកបើករថយន្ត​បុក​សិស្សសាលា​២​នាក់ស្លាប់នៅ​សង្កាត់​កោះដាច់បាន​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 December, 2019 ក+ ក-

​ភ្នំពេញ ៖ ជនបង្ក​ដែល​បើក​រថយន្តបុក​សិស្សសាលា​២​នាក់ បណ្តាល​ឲ្យ​ស្លាប់​នៅ​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ នា​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩​នោះ បាន​ហើយ ខណៈ​ជនបង្ក​ឈ្មោះ សូត្រ អាយុប្រមាណ​៣៨-៣៩​ឆ្នាំ ម្ចាស់​រថយន្ត​ឈ្មោះ សុខ នៅ អាយុប្រមាណ​៦០​ឆ្នាំ។ ចំណែក​រថយន្ត​ម៉ាក Highlander ពាក់​ស្លាក​លេខ 2AG-7942 ពណ៌​ទឹកប្រាក់។

​ទន្ទឹម​នោះ​អ្នកបើកបរ​រថយន្ត​ម៉ាក AUDI ត្រូវបាន​សមត្ថកិច្ច​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​ហើយ ព្រោះ​តាម​ការស្រាវជ្រាវ​មិន​ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះទេ។​

​សូមបញ្ជាក់ថា យុវតី​ចំនួន ២​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ដោយសារ​រថយន្ត​ទំនើប​បើក​លឿន​ដូច​ហោះ​បុក​ពេញទំហឹង ស្រប​ពេលដែល​ជនរងគ្រោះ​ទាំងពីរ​នាក់ កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​រៀន​ភាសា​អង់គ្លេស ហើយ​បន្ទាប់ពី​បង្កហេតុ​រួច ជនបង្ក​បាន​បើករថយន្ត​គេចខ្លួន ដើម្បី​រំដោះខ្លួន​ឲ្យ​រួច​ផុតពី​ការទទួលខុសត្រូវ​។​

​ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​តាំងពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​រនះ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ ជនរងគ្រោះ​ម្នាក់​ឈ្មោះ ភ័​ណ្ឌ ភី​រ៉ា​ដា អាយុ​១២​ឆ្នាំ រៀន​ថ្នាក់​ទី​៧ និង​ម្នាក់ទៀត​ឈ្មោះ ខេន កូ​វ៉ា អាយុ​១៣​ឆ្នាំ រៀន​ថ្នាក់​ទី​៨៕