ក្រសួងបរិស្ថាន ៖ ស្ថានភាពគុណភាពខ្យល់មានគុណភាពល្អប្រសើរឡើងវិញហើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 January, 2020 ក+ ក-

ភ្នំពេញ ៖ យោងតាមលទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេស ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញបានមានគុណភាពល្អប្រសើរឡើងវិញហើយ ដោយប៉ារ៉ាម៉ែត្រ កំហាប់ភាគល្អិតនិចល PM2.5 បានស្ថិតនៅក្រោមកម្រិតស្តង់ដារកំណត់។ ចំណែកស្ថានភាព គុណភាពខ្យល់ នៅតាមបណ្តាខេត្តនានាក៏មានគុណភាពល្អផងដែរ។

ទោះបីយ៉ាងនេះក្តីក្រសួងបានអះអាងថា មន្ត្រីជំនាញក្រសួងបរិស្ថាននៅតែ តាមដានបន្តទៀត លើស្ថានភាពគុណភាពខ្យល់នេះ។ ប្រសិនបើមានអ្វីប្រែប្រួល ក្រសួងបរិស្ថាននឹងជម្រាបជូនដំណឹងភ្លាមៗ៕