ក្រសួងអប់រំដាក់ចេញសេចក្ដីណែនាំ ៧ចំណុច ដើម្បីពង្រឹងអនុវត្តបទបញ្ជាផ្ទៃក្នុងនៅតាមគ្រឹះស្ថានសិក្សា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 January, 2020 ក+ ក-

ភ្នំពេញ ៖ ក្រោយមានករណីហិង្សាបង្កដោយសិស្សសាលាជាបន្ដបន្ទាប់ រហូតបណ្ដាលឲ្យសិស្សម្នាក់ស្លាប់ កាលពីពេលកន្លងទៅថ្មីៗនេះ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ៧ចំណុច ដើម្បីពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។

ជាមួយគ្នានេះក្រសួងសង្កេតឃើញថា នៅមានគ្រឹះស្ថានសិក្សាមួយចំនួនតូច មិនទាន់អនុវត្តឲ្យបានពេញលេញ ជាពិសេសការគ្រប់គ្រង់អ្នកសិក្សានៅក្នុងបរិវេណគ្រឹះស្ថានសិក្សា ដោយមិនបានផ្សព្វផ្សាយ និងអនុវត្តបទបញ្ជាផ្ទៃក្នុង របស់គ្រឹះស្ថានសិក្សាឲ្យបានទូលំទូលាយ និងមានការទទួលខុសត្រូវនៅឡើយ ដែលបង្កឲ្យមានអំពើហិង្សា និងបាតុភាពអសកម្មនានាកើតឡើង៕

ខាងក្រោមជាសេចក្តីណែនាំរបស់ក្រសួងអប់រំ ៖