អគ្គិភ័យឆាបឆេះរថយន្តដឹកប្រេង១គ្រឿងចំណុះ១តោននៅក្រុងព្រះវិហារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 January, 2020 ក+ ក-

ខេត្តព្រះវិហារ ៖ កាលពីព្រឹកថ្ងៃទី ២០ ខែ មករាឆ្នាំ ២០២០ វេលាម៉ោង ១០ : ១០ នាទី មានកណីអគ្គិភ័យឆាបឆេះ ឡានដឹកប្រេង១ គ្រឿង ម៉ាក ហ៊ីយ៉ាន់ ដាយព៏ណខៀវទម្ងន់ ១តោន (ខូចខាតទាំងស្រុង។

បើតាមសម្តីលោក ឧត្តមសេនីយ៍ទោ សួស សុខ ដា រា ស្នងការខេត្តព្រះវិហារ បានបញ្ជាក់អោយថាះនៅព្រឹកថ្ងៃទី២០/០១/២០២០ វេលាម៉ោង ១០ និង១០នាទី មានករណីអគ្គិភ័យឆេះរថយន្ត ០១ លេីក នៅចំណុចភូមិកំពង់ចម្លង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ បណ្ដាលឲ្យខូចខាត ៖ រថយន្តដឹកប្រេង១គ្រឿង ឆេះ ម៉ាក ហុីយ៉ាន់ដាយ ពណ៍ ខៀវ ទម្ងន់ ១តោន(ខូចខាតទាំងស្រុង ) ប្រេងសាំង ចំនួន ៣០ កាន និងប្រេងម៉ាស៊ូត ៣៥កានឮ។ លោកបានបញ្ជាក់ថា មូលហេតុមកពីឆ្លងចរន្តរថយន្ត។

ជនរងគ្រោះឈ្មោះ ផៃ ជឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ បេីកបរ និងប្រពន្ធឈ្មោះ សួន រដ្ឋា អាយុ ២៨ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិកេីតហេតុខាងលេី ។

ករណីខាងលេីនេះ កម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ទាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ និងអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ សរុបចំនួន ១៥០នាក់ និងប្រេីប្រាស់រថយន្តអគ្គិភ័យចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់ ០២ ឡាន និងគ្រាប់បាល់ពន្លត់អគ្គិភ័យ ចំនួន ២០គ្រាប់ ដោយចុះជួយអន្តរាគមន៍ទាន់ពេលវេលាមិនបណ្ដាលអោយមនុស្សសត្វរងគ្រោះ និងឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋឡេីយ ៕