​ឧត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ត្រូវផ្ទេរចេញ​ពី​ស្នងការ​ខេត្តកណ្តាល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 January, 2020 ក+ ក-

ភ្នំពេញ ៖ ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ដែល​បាន​កាន់តំណែង​ជា​ស្នងការ​ខេត្តកណ្តាលរាប់​ទសវត្ស​មកហើយ​នោះ ឥឡូវ​ត្រូវ​បា​ដក​ចេញពី​តំណែង​ហើយ ហើយ​អ្នក​ដែល​ឡើងជា​ស្នងការ​ជំនួស​គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈឿន សុចិ​ត្ត អតីត​ស្នងការរង​ខេត្តកណ្ដាល ហើយ​ត្រូវជា​កូនលោក​រដ្ឋលេខាធិការ​ម្នាក់​នៃ​ក្រសួងបរិស្ថាន​ផងដែរ។

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ត្រូវបាន​ថ្នាក់លើ​តែងតាំង​ជា​នាយករង មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ ។​

​តាម​ព័ត៌មាន​ទទួលបាន​ពិធី​ផ្លាស់ប្ដូរ​ស្នងការ​ខេត្តកណ្ដាល នឹងធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២០ ក្រោម​អ​ធីប​តី​ភាពនាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ៕