ស្ថាប័នគ្រប់គ្រងគ្រោះមហន្តរាយរៀបចំត្រៀមបង្ការជំងឺរលាកផ្លូវដង្ហើមកូរ៉ូណា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 January, 2020 ក+ ក-

ភ្នំពេញ ៖ ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្ត រាយ តំណាង នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី៣០ ខែមករា នេះ បានដឹកនាំកិច្ច ប្រជុំជាមួយតំណាងក្រសួងសុខាភិបាល និងក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីត្រៀមបង្ការជំងឺរលាកផ្លូវដង្ហើម កូរ៉ូណា ខណៈដែលមានការអះ អាងថា កម្ពុជាអាច គ្រប់គ្រងសភាពការណ៍នេះបាន។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោក ហង្ស សាមឿន មានប្រសាស៍គូសបញ្ជាក់ថា ជំងឺរលាក ផ្លូវដង្ហើម កូរ៉ូណា ដែលមានប្រភពចេញពីទីក្រុងវូហាន ប្រទេសចិន បាន និងកំពុងរាត ត្បាតដល់បណ្តាប្រទេសមួយ ចំនួន ជាពិសេសនៅប្រទេសចិនតែម្តង ដែលបានបណ្តាល ឱ្យមានមនុស្សស្លាប់កើនឡើងជាបន្តបន្ទាប់ តែ សម្រាប់កម្ពុជា យើងហាក់អាចគ្រប់គ្រង សភាពការណ៍នេះបានយ៉ាងល្អប្រសើរ បើទោះបីជាថ្មីៗនេះយើង បានរកឃើញមួយករណី នៅខេត្តព្រះសីហនុ ដែលមានជនជាតិចិនម្នាក់មានផ្ទុកមេរោគរលាកផ្លូវដង្ហើម នេះក្តី ហើយដែលក្រុមគ្រូពេទ្យរបស់យើងកំពុងព្យាបាលគាត់ឱ្យជាសះស្បើយ។

បើតាមការអះអាងរបស់តំណាងក្រសួងសុខាភិបាលនៅក្នុងកិច្ចប្រជុំនេះថា យើងអាចគ្រប់ គ្រង បានចំពោះជំងឺរលាកផ្លូវដង្ហើម កូរ៉ូណានេះ ព្រមទាំងបានអំពាវនាវដល់បងប្អូន ប្រជា ពលរដ្ឋ សូមកុំឱ្យមានការព្រួយបារម្ភខ្លាំងពេកចំពោះបញ្ហានេះ។

ដោយឡែកតំណាងកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គឺលោក ហង្ស សាមឿន មានប្រសាសន៍ថា យើងនៅតែបន្តតាមដាន យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ទៅលើករណីជំងឺរលាកផ្លូវ ដង្ហើម កូរ៉ូណានេះ ដោយផ្នែកពាក់ព័ន្ធទាំងអស់ បានត្រៀម បង្ការខ្ពស់បំផុត និងបានអំពាវនាវបងប្អូនប្រជា ពលរដ្ឋមានការប្រុងប្រយ័ត្ន តែសូមកុំព្រួយ បារម្ភខ្លាំងពេក ព្រោះយើងកំពុងតែគ្រប់គ្រងសភាពការណ៍នេះ បានយ៉ាងល្អប្រសើរ៕