ក្រសួងសុខភិបាលប្រកាសឲ្យបិទ KTV និងរោងភាពយន្តទូទាំងប្រទេសដើម្បីទប់ស្កាត់ COVID-19
ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយបានស្នើរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងអភិបាលរាជធានី-ខេត្តទាំងអស់ឱ្យបិទ KTV និងរោងភាពយន្តទាំងអស់ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះតទៅដើម្បីទប់ស្កាត់ COVID-19៕