សម្តេច​តេ​ជោ បញ្ជា​ឲ្យ​ស្ថាប័នរដ្ឋ និងឯកជន ​លុប​ចោលការ​ស្កេ​ន មេដៃ និងធ្វើការពីផ្ទះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 March, 2020 ក+ ក-

ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​បទបញ្ជា​ផ្ទាល់មាត់ នៅ​ថ្ងៃទី​២៥​មីនា​ នេះ ឲ្យ​ក្រសួង​ស្ថាប័នរដ្ឋ និង​ក្រុមហ៊ុន​ឯកជន​នានា រៀបចំ​ឲ្យ​មន្ត្រីរាជការ និង​បុគ្គលិក មិនចាំបាច់វត្តមានមួយចំនួន ត្រូវធ្វើ​ការ​ពី​ផ្ទះ​។ រីឯ​ការ​ស្កេ​ន​មេដៃ ដើម្បី​បញ្ជាក់​វត្តមាន​ត្រូវលុបចោល ព្រោះ​ការ​ស្កេ​ន​មេដៃ​នេះ អាច​ចម្លង​មេរោគ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ដូច្នេះ នៅក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម័គ្រចិត្ត ៤២២​នាក់ មុនពេល​ចេញទៅ​បំពេញបេសកកម្ម​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ នា​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០៕​