នាយករដ្ឋមន្រ្តី ប្រកាសផ្អាកបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 April, 2020 ក+ ក-

ភ្នំពេញ ៖ ក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាព នៃជំងឺកូវីដ១៩ នៅព្រឹកថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្អាកបុណ្យចូលឆ្នាំខ្មែរ ដែលនឹងខិតជិតមកដល់ នាពេលខាងមុខនេះ ។

ប៉ុន្តែ​ថវិកា​ឧបត្ថម្ភ​៥០០០០​រៀល​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​នោះ​នៅ​រក្សា​ឧបត្ថម្ភ​ដដែល ។
​ ​
​សម្តេច​ក៏បាន​ប្រកាស​ផងដែរ​ថា រាជរដ្ឋាភិបាល​នឹងមិន​បិទ​រោងចក្រ ផ្សារ កន្លែង​លក់​ម្ហូប អាហារ​ជាដើម​…. នោះទេ ។​
​ ​
​ទាក់ទង​នឹង​ការសម្រេច​ឲ្យ​ផ្អាក​បុណ្យចូលឆ្នាំ​ខ្មែរ​នោះ​គឺ​រក្សា​ការងារ​ជាធម្មតា​ក្នុងឱកាស បុណ្យចូលឆ្នាំ​ខ្មែរ ប៉ុន្តែ​រាជរដ្ឋាភិបាល​នឹង​សង​ថ្ងៃ​ឈប់សម្រាក​៥​ថ្ងៃ​ឡើងវិញ​នៅពេលដែល​ជំងឺ COVID-19 មាន​សភាព​ធូរស្រាល​ឡើងវិញ​៕