កម្មកររោងចក្រដែលព្យួរការងារ នឹងទទួលបានប្រាក់៧០ដុល្លារក្នុងមួយខែ ដោយមិនបាច់រៀនបំប៉នទេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 April, 2020 ក+ ក-

ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មន នាព្រឹកមិញនេះ ថា រាជរដ្ឋាភិបាលបានសម្រេចជាថ្មី ក្នុងការផ្តល់ជាជំនួយសង្គមសម្រាប់កម្មករ-កម្មការិនីរោងចក្រដែលត្រូវបានព្យួរការងារ នឹងទទួលបានប្រាក់ខែចំនួន ៧០ដុល្លារក្នុង១ខែ ក្នុងនោះថវិការបស់រាជរដ្ឋាភិបាលចំនួន ៤០ដុល្លារ និងម្ចាស់រោងចក្រចំនួន ៣០ដុល្លារ។ 

បាលចំនួន ៤០ដុល្លារ និងម្ចាស់រោងចក្រចំនួន ៣០ដុល្លារ។
សម្តេច បានមានប្រសាសន៍ដោយរំឭកថា ដំបូងឡើយរាជរដ្ឋាភិបាល បានសម្រេចផ្តល់ត្រឹម ២០ភាគរយ ចំណែកម្ចាស់រោងចក្រត្រូវផ្តល់ ៤០ភាគរយ នៃប្រាក់ខែគោល ១៩០ដុល្លារ។ ប៉ុន្តែដោយសារតែម្ចាស់រោងចក្រ គ្មានលទ្ធភាពគ្រប់គ្រាន់ ទើបមានការកែប្រែជាថ្មីថា នឹងផ្តល់តែ ៧០ដុល្លារក្នុង១ខែ តែប៉ុណ្ណោះ ហើយកម្មកររោងចក្រដែលទទួលបានប្រាក់ឧបត្ថម្ភនេះ ក៏មិនចាំបាច់ទៅរៀនបំប៉ន និងបណ្ដុះបណ្ដាលអ្វីដែរ៕