ពន្ធដា​រប្រកាស​ប្រមូល​​ពន្ធលើ​យានជំនិះ​​គ្រប់​ប្រភេទ​​ឆ្នាំ​២០២០​​ពីថ្ងៃទី១ មិថុនា ដល់៣០ វិច្ឆិកា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 May, 2020 ក+ ក-

ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បានប្រកាស​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ និង​យាន​ជំនិះ​គ្រប់ប្រភេទ សម្រាប់​ឆ្នាំ​២០២០ ចាប់ពីថ្ងៃ​ទី១​ ខែមិថុនា ដល់​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២០​ តទៅ​ ហើយ​​នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹងសហការជាមួយ​នឹងអាជ្ញាធរ​មាន​សមត្ថកិច្ច ដើម្បី​ធ្វើការ​ចុះ​ត្រួតពិនិត្យ​ការប្រកាសពន្ធ និងផាកពិន័យ​ចំពោះម្ចាស់យានយន្ត​ទាំង​ឡាយ​ណា ដែល​មិន​ទាន់​បាន​ប្រកាស​បង់ពន្ធ​នាឆ្នាំ​កន្លង​មក​​​ តាមច្បាប់​ស្តីពីសារពើពន្ធជាធរមាន