អ្នកនាំពាក្យ ៖ ករណីរកឃើញវិជ្ជមានកូវីដ-១៩ចំនួន២នាក់ថ្មី មិនមែនជារលកទី២ទេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 May, 2020 ក+ ក-

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងនៅព្រឹកថ្ងៃទី២៦ខែឧសភាឆ្នាំ២០២០នេះថា ករណីដែលរកឃើញវិជ្ជមានកូវីដ-១៩ចំនួន២នាក់ ជាបុរសមកពីប្រទេសហ្វីលីពីន ហើយស្ត្រីមកពីសហរដ្ឋអាមេរិចនេះ គឺមិនមែនជារលកទី២នោះទេ គឺជាករណីនាំចូល។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា រហូតមកដល់ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះគឺនៅតែ១២៤ករណីដែលបានរកឃើញវិជ្ជមានកូវីដ-១៩ គឺសរុបទាំងអស់ទូទាំងប្រទេសគឺ១២៤នាក់។ ហើយ២នាក់កំពុងសម្រាកក្នុងមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ហើយ១២២នាក់យើងបានព្យាបាលជាសះស្បើយ ហើយមិនមានអ្នកស្លាប់បាត់បង់ជីវិតនោះទេ ហើយពីម្សិលមិញនេះយើងក៏មិនមានរកឃើញថា មានករណីវិជ្ជមានកូវីដ-១៩ ថ្មីដែរ៕​