ឥណ្ឌា​រកឃើញ​អ្នក​ឆ្លង COVID-19 ថ្មី​ចំនួន​៦,៥៣៥​នាក់​ទៀត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 May, 2020 ក+ ក-

​ញូ​ដេលី ៖ អាជ្ញាធរ​សុខាភិបាល​ឥណ្ឌា​នៅ​ថ្ងៃ​អង្គារ ទី​២៦ ខែឧសភា ឆ្នាំ​២០២០​នេះ បានប្រកាស​រកឃើញ​អ្នក​ឆ្លង​ជំងឺ COVID-19 ថ្មីៗ ចំនួន​៦,៥៣៥​នាក់​ថែមទៀត ខណៈ​អ្នកជំងឺ  ​១៤៦នាក់ទៀត​បាត់​បង់ជីវិត​នៅក្នុង​រយៈពេល ២៤​ម៉ោង​កន្លងទៅ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ​។​

​នៅក្នុង​របាយការណ៍​ថ្មី​បាន​បង្ហាញថា តួលេខ​ឆ្លង​ប្រចាំថ្ងៃ​ខាងលើនេះ គឺ​ធ្លា​ក់ទាប​ជា​ថ្ងៃ​របាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ដែលមាន​រហូតដល់​ជាង ៤,៩០០​នាក់​ឯណោះ​។ បើ​បូក​បន្ថែម​តួលេខ​ថ្មីៗ​បន្ថែមទៀត​ធ្វើ​ឲ្យ​ចំនួន​ករណី​ឆ្លង​ជំងឺ COVID-19 សរុប​កើន​ដល់ ១៤៥,៣៨០​ករណី ក្នុងនោះ​ស្លាប់​សរុប ៤,១៦៧​នាក់ និង​ជាសះស្បើយ​ឡើងវិញ ៦០,៤៩១​នាក់ ខណៈ ៨០,៧២២​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​ទូទាំងប្រទេស​ឥណ្ឌា​។​

​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ​គឺជា​ថ្ងៃទី ៦៣ ហើយ​ដែល​ប្រទេស​ឥណ្ឌា​បិទ​ប្រទេស​ដើម្បី​ទប់ស្កាត់​ជំងឺ COVID-19 ខណៈ​វា​នឹងត្រូវ​អូសបន្លាយ​ដល់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២០៕