លោក ត្រាំ ​នឹងធ្វើ​សន្និសីទកាសែត​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ​ស្តីពី​ប្រទេស​ចិន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 May, 2020 ក+ ក-

អាមេរិក ៖ ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​និយាយថា ​លោក​នឹងធ្វើ​ស​ន្និសិទ​កាសែត​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ​ស្តីពី​ប្រទេស​ចិន​ចំពេល​មាន​ភាព​តានតឹង​រវាង​អាមេរិក​និង​ចិន​ទាក់ទង​នឹង​ហុងកុង​និង​ការ​ផ្ទុះឡើង​នៃ​វីរុស​កូ​រ៉ូ​ណា​។ ​នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅឯ​កិច្ចប្រជុំ​ការិយាល័យ ​Oval កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា យើង​នឹង​ប្រកាស​នៅ​ថ្ងៃស្អែក​នូវ​អ្វីដែល​យើង​កំពុង​ធ្វើ​ទាក់ទង​ទៅនឹង​ប្រទេស​ចិន ដោយ​លោក​និយាយថា ​យើង​មិន​សប្បាយ​ចិត្តនឹង​ប្រទេស​ចិន​ទេ ប៉ុន្តែ​លោក​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​អំពី​ផែនការ​របស់លោក​ទេ​។​

​សន្និសីទកាសែត​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​តែមួយ ពេលដែល​អង់គ្លេស​និង​សហរដ្ឋអាមេរិក​ចង់អោ​យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ជួបប្រជុំ​ក្រៅផ្លូវការ​ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​នៅ​ហុងកុង​។​

​សូមជម្រាបថា ការធ្វើ​បែបនេះ​បន្ទាប់ពី​ចិន​នឹង​ប្រើ​ច្បាប់​ថ្មី​ដើម្បី​បញ្ចប់​សេរីភាព​របស់​ហុងកុង​ក្នុងនាម​ជា​ទឹកដី​ពាក់កណ្តាល​ស្វ័យភាព ដោយបាន​ជំរុញឱ្យមាន​ការរំពឹង​ទុក​ថា​លោក Trump គ្រោង​នឹង​វាយបក​វិញ​ដែល​អាចជា​សញ្ញា​នៃ​ការប្រឈមមុខគ្នា​កាន់តែ​ធ្ងន់ធ្ងរ​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​៕