ចិន​បោះទុន​ជាង​១០០​ពាន់​លាន​ដុល្លារ វិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុងស្រុក​ស្ទឹងហាវ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 February, 2018 ក+ ក-

​ខេត្ត​ព្រះសីហនុ ៖ ដោយមាន​ការ​អនុ​ញ្ញា​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង មានការ ឯកភាព​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ផ្តល់​សិទ្ធ​វិនិយោគ នៅ​ប៉ែក​និរតី នៃ​ប្រទេស​កម្ពុជា ក្រុមហ៊ុន​ដ៏​ធំ មួយ​របស់​ប្រទេស​ចិន បានសម្រេច​បោះទុន ចំនួន​១០០​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី បង្កើត​តំបន់​សេដ្ឋ កិច្ច ពិសេស​នៅលើ​ទឹកដី​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។​

​លោក ជី​ង ឡុង (Jing Long) ប្រធាន​ក្រុមហ៊ុន អេ​ស៊ា បា​ស៊ី​ហ្វី​ក ស៊ី​ង​ហ៊ុយ​ហ្វេ​ន ហ្វា​នា​ន់​ហ្ស​ល គ្រុប លី​មិ​ត​ធី​ត (ASIA BACIFIC XINHUIFENG FINANCIAL GROUP LIMITED) បានឱ្យដឹង​នៅក្នុង​ពិធី ពិសារ​អាហារ​សាមគ្គី ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ នេះ ថា កាលពី​ឆ្នាំមុន ដោយមាន​ការយល់ព្រម​ពី លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង និង​ផ្តល់​កិច្ចសហការ​ពី​ក្រុមហ៊ុន របស់ លោក ដើម្បី​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ដ៏​ធំ​មួយ នៅ​ប្រទេស​កម្ពុជា ដោយ ជ្រើស​រើសយក​ក្នុង តំបន់ ស្ទឹង ហាវ លើ​ផ្ទៃដី​ទំហំ ៣​ពាន់​ហិកតា​។

​លោក​បន្តថា តំបន់​សេដ្ឋកិច្ច​មួយ​នេះ នឹង​ពង្រីក​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ច​សហ ប្រតិ ប​ត្តិ​ការ បន្ថែមទៀត រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន ហើយក៏​ជាការ​ផ្តល់​ការងារ​ជាច្រើន ដល់ ប្រជាជន កម្ពុជា​ពិសេស​ជួយ​លើកតម្កើង​នូវ GDP​ឱ្យមាន​ចំណូល​កាន់តែ​ខ្ពស់​។​

លោក​បន្ថែមថា ហេតុផល ដែល​ក្រុមហ៊ុន​របស់លោក​ជ្រើស​រើសយក​តំបន់​ស្ទឹងហាវ ក្នុងការ វិ​និ យោគ តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ដោយ​មើលឃើញថា តំបន់​នេះ មាន​សក្កដានុពល​ជាច្រើន ជា​តំបន់ ឆ្នេរ​ដ៏​សំខាន់​មួយ​របស់​កម្ពុជា និង​ជា​ផ្លូវ​មួយ​ដែល​នាវា​របស់​ចិន តែងតែ​ឆ្លងកាត់ ឆ្ពោះទៅ មហាសមុទ្រ ប៉ាស៊ីហ្វិក​ខាងត្បូង ហើយក៏​ជា​កាលានុវត្តភាព​សម្រាប់​ពេលអនាគត​ផងដែរ​។​

​យ៉ាងណា​លោក​បាន​បញ្ជាក់ថា ការដែល​ក្រុមហ៊ុន​របស់​សម្រេចចិត្ត​បោះ​ទុក ដ៏​ច្រើនសន្ធឹក សន្ធាប់​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ដោយសារ​កម្ពុជា​ជា​ប្រទេស​មាន​សុខសន្តិភាព​ពេញលេញ មាន ស្ថិរភាព នយោបាយ​ល្អ​មួយ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វី​ក មានការ​អភិវឌ្ឍន៍​រីកចំរើន គួរឱ្យ​កត់ សម្គាល់ លើស ពីនេះ គឺ​ភាព​ស្អិតរ​មួ​ត​រវាង​កម្ពុជា​និង​ចិន គ្មានអ្វី​អាចមក​រារាំង​ចំពោះ​ការវិនិយោគ មួយ​នេះ​ទេ​។​

​លោក ជី​ង ឡុង បានបញ្ជាក់​ទៀតថា តំបន់​សេដ្ឋកិច្ច​ពិសេស​ស្ទឹងហាវ​នេះ បាន​ផ្តោត​ជា សំខាន់ ទៅ លើ​វិស័យ​អាទិភាព​ធំៗ​ចំនួន​៥ ដែល​ក្នុងនោះ​មាន​៖ ផ្នែក​ហិរញ្ញវត្ថុ ដោយ​ប្រមូលផ្តុំ​នូវ ធនាគារ​ធំៗ នៅលើ ពិភពលោក​, វិស័យ​ដឹកជញ្ជូន មាន​ទាំង​ផ្លូវទឹក និង​ផ្លូវគោក សេវា​ប​ដិ​ស​ណ្ឋា​រ កិច្ច មាន​សណ្ឋាគារ ភោជនីយដ្ឋាន មជ្ឈមណ្ឌល​កំសាន្ត ដែល​បង្ហាញ​នូវ​វប្បធម៌ ទំនាម​ទំលាប់ នៃ ប្រទេស​ទាំងពីរ និង​ជាម​ជ្ឈ មណ្ឌល​ពាណិជ្ជកម្ម ដោយមាន​ក្រុមហ៊ុន​ធំៗ​ជាច្រើន នឹង​ចូលមក វិនិយោគ​នៅ​តំបន់​នេះ នឹង​ក្លាយ​ទៅ ជាទី​ក្រុង​ថ្មី​មួយ​របស់​ប្រទេស​កម្ពុជា​។​

​សូមបញ្ជាក់ថា ក្រោយពី​ទទួលបាន​សិទ្ធ​វិនិយោគ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្រុមហ៊ុន អេ​ស៊ា អ៊ិន​ធើ​ណេ​សិ​នណល ហ្វា​យ​នែ​ន ហ្វ្រី​ត្រេ​ដ ហ្សូ​ន ឌី​វេឡុ​ប​ម៉ិ​ន​ឯ​.​ក និង ក្រុម ហ៊ុន ឆាយ​ណា (​ខេ​ម​បូ​ឌា​) ញូ​អេ​ស៊ា ជេ​ស៊ី​ហ្វិ​ក លែ​ន ឌី​វេឡុ​ប​ម៉ិ​ន ឯ​.​ក បាននិងកំពុង​មមាញឹក ក្នុង​ការកសាង ហេ​ដ្ឋា រច្ចនាសម្ព័ន្ធ រូបវន្ត ដើម្បី​សម្រេច​ឱ្យបាន​តាម​គោលដៅ និង ផែនការ​ដែល​បានកំណត់​ទុក​៕