ភ្នំពេញ៖ បុរសអ្នកបើកបររថយន្តតាក់ស៊ីម្នាក់ ត្រូវបានជនសង្ស័យរឹត ក និងកាប់ប្លន់យក រថយន្តបានសម្រេច ហើយព្យាយាមបើករត់គេចខ្លួន តែដល់ពេលដឹងថា រថយន្តមានភ្ជាប់ប្រព័ន្ធ ជីភីអេស ហើយមានអ្នកតាម ទៀតនោះ ស្រាប់តែយករថយន្តមកប្លុងចោល ហើយរត់គេចខ្លួនបាត់ស្រមោលតែម្តង។
ហេតុការណ៍ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនេះ កើតឡើងការពីវេលាម៉ោង ១១និង៣០នាទី យបើថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥ សង្កាត់ គីឡូម៉ែត្រ លេខ ៦ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ។ រថយន្តត្រូវជនសង្ស័យយកមកប្លុងចោលនៅផ្លូវលេខ ៦១សង្កាត់ ផ្សារថ្មី១ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ញ៉ាញ សុខគា អាយុ ២១ឆ្នាំ មុខរបរ អ្នករត់តាក់ស៊ីក្រហម ស្នាក់នៅ ផ្ទះជួលភូមិ ត្រពាំងផ្លឹងសង្កាត់ ចោមចៅ១ ខណ្ឌ ពោធិ៏សែនជ័យ រាជធានីភ្នំពេញ ស្រុកកំណើតនៅ ខេត្តព្រះសីហនុ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុជនសង្ស័យបានហៅ រថយន្តតាក់ស៊ីក្រហម ម៉ាកកាមរី បាឡែន ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AF-6237 ហើយ ជនសង្ស័យជិះខាងក្រោយស្រាប់តែឡើងលើរថយន្តមកដល់ត្រង់សង្កាត់គីឡូលេខ៦ ខណ្ឌឬស្សី កែវ ក៏ជនសង្ស័យធ្វើសកម្មភាពដោយប្រាប់ឲ្យរថយន្តឈប់មួយភ្លែត។រថយន្តក៏ឈប់ ហើយជន សង្ស័យយកខ្សែលួស រិត ក ជនរងគ្រោះ និងគំរាមឲ្យចុះពីលើរថយន្ត ព្រមទាំងដកកាំបិត តាំងតោ មកកាប់ជនលើរងគ្រោះជាច្រើនកាំបិត ត្រូវចំសៀតផ្កា និងដៃ ធ្វើឲ្យជនរងគ្រោះរងរបួស ធ្ងន់ឈាម ស្រោចខ្លួន។ បន្ទាប់ពីកើតហេតុភ្លាមៗ ត្រូវបានគេជួយ ទាក់ទងទៅសមត្ថកិច្ចយករថយន្តសង្គ្រោះ បន្ទាន់ដឹកយកទៅសង្គ្រោះ ហើយជនសង្ស័យបានបើករថយន្តរត់បានពាក់កណ្តាលផ្លូវ ក៏ឮសំឡេង និយាយក្នុង អាយកូម របស់ជនរងគ្រោះដែលធ្លាក់នៅក្នុងរថយន្ត ធ្វើឲ្យជនសង្ស័យដឹងថា រថយន្ត មាន ដាក់ ជីភីអេស នឹងមានអ្នកដេញតាមពញិក្រោយ ក៏ជិះយកមកប្លុងចោលបង្កឲ្យមាន ការភ្ញាក់ ផ្អើលយ៉ាងខ្លាំងដល់សម្ថកិច្ចខណ្ឌឬស្សីកែវ នឹងខណ្ឌដូនពេញ ។
ក្រោយពេលកើតហេតុសម្ថកិច្ចខណ្ឌដូនពេញបានទាក់ទងទៅខណ្ឌឬស្សីកែវឲ្យមកយករថយន្តទៅ រក្សាទុកនឹងធ្វើកំណត់ហេតុដាក់ពាក្យបណ្តឹងដើម្បីឲ្យសម្ថកិច្ចកំណត់មុខសញ្ញាឈានដល់ការចាប់ខ្លួនមកដាក់ទោសទៅតាមនីតិវិធី៕