រតនគីរី ៖ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយបានកើកឡើង កាលពីវេលាម៉ោង4.30.នាទី ទាបភ្លឺ ថ្ងៃទី 06.មិនា ឆ្នាំ2018.
តៃកុងបើកលឿនរ៉េ ចង្កូតធ្លាក់ពីផ្លូវទៅបុកបង្គោលភ្លើង ក្រឡាប់គាបជាប់មនុស្សពីនាក់ បណ្ដាល អោយបាក់ភ្លៅម្នាក់ នឹងរងរបួសម្នាក់ ។ រថ យន្ដម៉ាកតាកូម៉ា ពណ៏ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2L 4253. បើកបរតាមផ្លូវជាតិ លេខ 78.ពីកើតទៅលិច ដល់ត្រង់ចំណុច ខាងលិចយាយទូលចេក ប្រហែល200 ម៉ែត ស្ថិតក្នុងភូមិ1 សង្កាត់កាចាញ ក្រុង បានលុង ខេត្តរតនគីរី ។ តៃកុងបើកបររថ យន្ដនេះមានឈ្មោះ ណា នី ភេទប្រុស អា យុ41.ឆ្នាំ រស់នៅភូមិថ្មី សងកាត់ឡាបាន សៀក ក្រុងបានលុង ។ អ្នករួមដំណើរ ឈ្មោះឆានសាវឿន ភេទប្រុសអយុ31.ឆ្នាំ រស់នៅភូមិថ្មីជាមួយគ្នា ។អ្នកពីនាក់រង របួសធ្ងន់ គាបជាប់ជាមួយរថយន្ដ នឹង បង្គោលភ្លឿង ត្រូវបានសមត្តកិច្ចនគបាល សង្កាត់កាចាញ និងប្រជាពលរដ្ឋជួយ គាស់យកចេញពីរថយន្ដ ដឹកយកទៅជួយ សង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្ត រតនគីរី បើតាមសមត្តកិច្ចដែលចុះទៅដល់ កន្លែងកើតហេតុបានអោយដឹងថា រថយន្ដ នេះតៃកុងបើកលឿន ទំនង ងងុយដេក ទើបរ៉េ ចង្កូត ធ្លាក់ពីផ្លូលទៅក្រឡាប់គាប ជាប់នឹងបង្គោលភ្លើង បាក់បង្គោលភ្លើង អស់1.ដើម ខ្ទេចរថយន្ដគាបមនុស្សទាំង ពីនាក់ ទាល់តែសមត្តកិច្ចនគបាលប៉ុស្តិ៍ រដ្ឋបាលសង្កាត់កាចាញ នឹងប្រជាពលរដ្ឋ ជួយគាស់រថយន្តទើបយកមនុស្សចេញ បានទៅជួយសង្គ្រោះនៅមន្ទីពេទ្យ។បច្ចុប្បន្នជនរងគ្រោះត្រូវបានសមត្តកិច្ច ដឹកយក ទៅសង្គោះនៅមន្ទីពេទ្យ ចំណែករថយន្ត សមត្តកិច្ចស្ទូចដឹកយកទៅរក្សាទុកនៅ ការិយាល័យនគបាលចរាចរណ៍ជើងគោក ខេត្ត រងចាំដោះស្រាយជាបន្តទៀត៕
មនុស្សពីនាក់គាបជាប់ក្នុងរថយន្តដែលបោកផ្ទុប់នឹង បង្គោលភ្លើង