
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យ និងព្យាបាលជំងឺ ទូទៅ និងសុខភាពមាត់ធ្មេញ ជូនសិស្សានុសិស្សជិត២០០០នាក់ មកពីសាលាបឋមសិក្សាចំនួន៣ នៃស្រុកបន្ទាយស្រី មានសាលាបឋមសិក្សាព្រះដាក់ សាលាបឋមសិក្សា ស្រះស្រង់ និងសាលាបឋមសិក្សាតាប៉ាង ដែលពិធីនេះធ្វើឡើងនៅបរិវេណសាលាបឋមសិក្សាព្រះដាក់ ភូមិព្រះដាក់ ឃុំព្រដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/_axxWyL-JO4

សមាជរដ្ឋសភានិងព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២ ខែមិថុនាឆ្នាំ២០២៥ បានគំាទ្រទំាងស្រុងលើយន្តការដោះស្រាយបញ្ហាព្រំដែន របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ជាក់ពីការលើកយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/MR6ps6wJcEU

លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងថា មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យបង្គោលមួយក្នុងចំណោមមន្ទីរពេទ្យរបស់ជាតិ នៅក្នុងការព្យាបាល និងសង្គ្រោះកុមារកម្ពុជា រាប់សែននាក់ក្នុងមួយឆ្នាំៗ។ គិតមកដល់ពេលនេះ មន្ទីរពេទ្យគន្ធបុប្ផាបានដំណើរការចំនួន ៣៣ឆ្នាំមកហើយចាប់ផ្តើមដំណើរការឡើងវិញ កាលពីឆ្នាំ ១៩៩២ ក្រោមការដឹកនាំ របស់ លោកវេជ្ជ-បណ្ឌិត បេអាត រិចឈ្នឺរ និង ក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាលកម្ពុជា ដែលបានព្យាបាល និងសង្គ្រោះកុមារកម្ពុជារាប់មិនអស់។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ThY5T_tjm-A

ផ្លូវថ្មើរជើងចតុមុខនាសប្តាហ៍ទី១៦កន្លង ទៅគឺនៅថ្ងៃទី៣១ ខែឧសភា និងទី០១ ខែមិថុនានេះមានការសម្តែងទស្សនីយភាពសិល្បៈ ល្ខោនខោល និងល្ខោនបាសាក់ ដោយ មានបងប្អូនប្រជាពលរដ្ឋខ្មែរ រួមទាំងជនជាតិបរទេសបានមកទស្សនានិងដើរលេងកំសាន្តយ៉ាងច្រើនកុះករ មិនខុសពីសប្តាហ៍កន្លងទៅឡើយ។ លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាលនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹងថា៖ សំរាប់សប្តាហ៍នេះ (នាថ្ងៃទី៣១ ខែ ឧសភា និងទី០១ ខែមិថុនា)នៅលើផ្លូវថ្មើរជើងចតុមុខ(Walk Street) បានលើកយកនូវផ្ទាំងទស្សនីយភាពសិល្បៈពីរ ដើម្បីសម្ដែងជូនភ្ញៀវជាតិ អន្តរជាតិ និងពុក ម៉ែ បងប្អូន ទាំងអស់គ្នាបានទស្សនា នាផ្លូវថ្មើរជើងចតុមុខ (Walk Street) ទី១/ ទស្សនីយភាពសិល្បៈ ល្ខោនខោល, ទី២/ ទស្សនីយភាពសិល្បៈ ល្ខោនបាសាក់”។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YZVL3Uudsm0

ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង ២៤លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវអន្តរជាតិ ជាង៥២ម៉ឺននាក់ ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង១១.៧១ ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ គ្រឹះស្ថានអង្គរបានបញ្ជាក់ដែរថា ដោយឡែកគិតតែក្នុងខែឧសភា ភ្ញៀវអន្តរជាតិ ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៥២ ៧៦៧ កើនឡើង ៣.៧១% ទទួលបានចំណូល ២.៣ លានដុល្លា កើនឡើង ៣.១០%។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/yndEz1DHqZY

ប្រជាពលរដ្ឋជាង៧០គ្រួសារ នៅភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត និងនៅក្បែរតំបន់ព្រំដែនមានជម្លោះរវាងកងទ័ពកម្ពុជា និងកងទ័ពថៃកាលពីព្រឹកព្រលឹមថ្ងៃទី២៨ ឧសភា កន្លងទៅសរុបចំនួន១១៩គ្រួសារ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/nxgpu3ovUDI

អង្គភាពចំនួន៥៣១ នឹងចូលរួមប្រកួតប្រជែងជាអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងទូទាំងខេត្តបន្ទាយមានជ័យសម្រាប់ឆ្នាំ២០២៥នេះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/HetLUwmtX0g

ក្នុងឱកាសចូលរួមថ្លែងក្នុងសន្និសីទអន្តរជាតិ លើកទី៣០ (Nikkei Forum 30th) ស្តីពីអនាគតរបស់អាស៊ី ក្រោមប្រធានបទ «បញ្ហាប្រឈមរបស់អាស៊ីនៅក្នុង ពិភពលោកដ៏ច្របូកច្របល់» នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចែករំលែកនូវមេរៀនរបស់កម្ពុជាកំពុងអនុវត្ត ដើម្បីថែរក្សាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដោយផ្តោតលើប្រជាជនជាសំខាន់។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7D02eYHh9Zw

សូមបញ្ជាក់ថាសព ព្រឹទ្ទបាលឯក សួន រ៉ោន ត្រូវបានក្រុមការងារកងពល សហការជាមួយក្រុមការងាររៀបចំបុណ្យសពក្រសួងការពារជាតិ ដឹកនបាំដោយឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋនាយោធសេវា ជាប្រធានអនុគណៈកម្មការបានរៀបចំតម្កល់ធ្វើបុណ្យសពព្រឹទ្ទបាលឯកទៅតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើងនិងតាមបែបពិធីការកងទ៍ពប្រកបដោយកិត្តិយសបំផុត នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ ស្ថិតក្នុងតេជោមរក ឃុំ មរក ស្រុជាំក្សាន្ត ខេត្តព្រះវិហារ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/8UwiQjiiARQ

ដើម្បីអបអរខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥, នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកសម្ភារអនាម័យ និងនំភីហ្សា ចែកជូនដល់កុមារកំព្រានៅមណ្ឌលមែកឈើ ចំនួន១២០នាក់ និងកុមារនៅអង្គការសង្គ្រោះជនអស់សង្ឃឹមចំនួន ១២៤នាក់ រួមជាមួយគ្រូ អ្នកថែទាំ ៣៦នាក់ សរុបទាំងពីរមណ្ឌលចំនួន ២៨០ នាក់ ដែលស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ សូមជម្រាបជូនថា ក្នុងការចុះសួរសុខទុក្ខនិងចែកអំណោយដល់មណ្ឌលខាងលើនេះ គឺ មណ្ឌលមែកឈើ ជាលើកទី២ និងអង្គការសង្គ្រោះជនអស់សង្ឃឹមជាលើកទី២៤ហើយ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/SCYGHf_ENCo

ដើម្បីអនុវត្តយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» និងជាការចូលរួមលើកកម្ពស់ សោភ័ណភាពទីក្រុង ទីប្រជុំជនឱ្យកាន់ តែស្រស់ស្អាត មានអនាម័យ និងសណ្តាប់ធ្នាប់ល្អ ជាពិសេសការរស់នៅប្រកបដោយផាសុកភាព និងភាពស៊ីវិល័យ ក៏ដូចជាចូលរួមអនុវត្តយុទ្ធនាការ« ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន» ឱ្យកាន់តែប្រសើរឡើង ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/n9K-JZmaJG8

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋទួរគីយ៉េប្រចាំនៅកម្ពុជា និងលោក Burak Saritarla អ្នកសម្របសម្រួលថ្នាក់តំបន់នៃទីភ្នាក់ងារសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការទួរគីយ៉េ (TIKA) ប្រចាំប្រទេសកម្ពុជា ឡាវ និងវៀតណាម ដែលមាន បំណងចូលរួមក្នុងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/V4BUJmBHNRA

ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដោយ ឯកឧត្តម លោកជំទាវលោក លោកស្រី គណៈកម្មាធិការសាខា អនុសាខាស្រុកថ្មគោល ក្រុមកាកបាទក្រហមឃុំ អ្នកស្មគ្រ័ចិត្តនិងយុវជនកាក បាទក្រហមកម្ពុជា បានអញ្ជើញចុះប្រគល់ផ្ទះ មនុស្សធម៌ ១ខ្នងលេខរៀងទី ១៩ ជាអំណោយរបស់ សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ក្រុមគ្រួសារ លោកស្រី ហ៊ុន គន្ធី ភេទស្រី អាយុ ៤០ឆ្នាំដែលរងគ្រោះដោយអគ្គិភ័យ និងបណ្តាលអោយបាត់បង់អាយុជីវិតកូនប្រុស ស្រីចំនួន២នាក់។ ក្នុងនោះ ក៏ផ្តល់អំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចាស់ជរា ជនមានពិការភាព គ្រួសារ ទីទ័លក្រចំនួន៥០គ្រួសារស្ថិតនៅភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-M28OeuTfCA

គោលនយោបាយជាតិប្រជាជន បានកំណត់នូវចក្ខុវិស័យវែងឆ្ងាយ ក្នុងការបន្តលើកកម្ពស់ និងធ្វើ ឱ្យកាន់តែប្រសើរឡើងនូវគុណភាពនៃជីវិតរស់នៅរបស់ប្រជាជនកម្ពុជា ដោយផ្តោតយ៉ាងជាក់លាក់ និងច្បាស់លាស់ទៅលើវិធានការ និងសកម្មភាពអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការដាក់ចេញនូវវិធានការអាទិភាពចម្បងចំនួន៤ រួមមាន៖ -ការពង្រីក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ -ការគ្រប់គ្រងការធ្វើទេសន្តរប្រវេសន៍ និងនគរូបនីយកម្ម -ការពង្រីកវិស័យកសិកម្ម និង សកម្មភាពពាក់ព័ន្ធ -ការវិនិយោគលើវិស័យសង្គមកិច្ច និងការអភិវឌ្ឍមូលធនមនុស្ស។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YbjQTbCCmmg

ក្រោយពីមានព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ កាលពី ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៥និង៣០នាទីរសៀល នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនិងជាមេបញ្ជាការ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ Pana Klaewblaudtuk មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ បានជួបចរចានៅការិយាល័យ ទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជា-ថៃ ច្រកព្រំដែនចុងចម-អូរស្មាច់ ដោយទទួលបានលទ្ធផល ដូចខាងក្រោម៖

-ភាគីទាំងពីរ បន្តដោះស្រាយស្ថានការណ៍តាមគ្រប់យន្តការដែលមានស្រាប់ ដូចជា គណៈកម្មាធិការព្រំដែនចម្រុះ (JBC) គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ដើម្បីឱ្យ ព្រំដែនប្រទេសយើងទាំងពីរ ក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍ។
-ភាគីទាំងពីរ បន្តគ្រប់គ្រងស្ថានការណ៍តាមស្ថានភាពដើម រក្សាភាពអត់ធ្មត់ និង ដោះស្រាយរាល់បញ្ហាតាមរយៈគណៈកម្មាធិការព្រំដែនចម្រុះ (JBC) ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈ ពេល២ឬ៣សប្តាហ៍ខាងមុខ ដើម្បីរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។
-ភាគីកម្ពុជា ស្នើឱ្យមានការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមក ធ្វើយ៉ាងណាកុំឱ្យមានអរិភាពដូចព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
-ភាគីកម្ពុជា នឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធ នៅចំណុចដែលបាន ប៉ះទង្គិចគ្នានោះទេ ព្រោះទីតាំងនោះភាគីកម្ពុជាបានឈរជើងតាំងពីមុនពេលចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាង កម្ពុជា-ថៃ។
ភាគីទាំងពីរបានឯកភាពនិងទទួលយកនូវចំណុចទាំងបួននេះ ហើយកិច្ចចរចា ត្រូវបានបញ្ចប់នៅវេលាម៉ោង១៦និង១៥នាទី នាថ្ងៃដដែល៕
ចុចបើក Link ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/wuVDjn3xsjM
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍