កម្ទេច​កាហ្វេ​ជាង​២០​តោន​ដែល​គ្មាន​ស្លាក​សញ្ញា​លើ​សំបក​កញ្ចប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 February, 2016 ក+ ក-

​ដោយ៖ ស សាម

ភ្នំ​ពេ​ញ៖នា​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ទីលាន​ចាក់សំរាម​ជើងឯក ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​មួយចំនួនទៀត​បានធ្វើកា​រ​ដុត​កំទេច​កាហ្វេ​ចំនួន​២២០៨០​គីឡូក្រាម បន្ទាប់ពី​រកឃើញថា​កាហ្វេ នេះ​គ្មាន​ជាតិគីមី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​មែន ប៉ុន្តែ​នៅលើ​សំបក​កញ្ចប់​កាហ្វេ​មិនមាន​បិទ​ស្លាក​សញ្ញា​ស្តង់ដា​ត្រឹមត្រូវ និង​ខ្វះ​ព​ត័​មាន​សំរាប់​អតិថិជន​។​

​គួរ​រំលឹក​ផងដែរ​ថា កាហ្វេ​ចំនួន​២២០៨០​គីឡូក្រាម​ត្រូវបាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ចុះទៅ​ដកហូត​កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៥ នៅក្នុង​សិប្បកម្ម​ផលិត​កាហ្វេ​នៅក្នុង​ខណ្ឌ​សែន​សុខ កន្លងមកនេះ ដោយ​សង្ស័យថា​កាហ្វេ​នេះ​មាន​ជាតិគីមី​។ បន្ទាប់ពី​ដកហូត​កាហ្វេ​យកទៅ​ធ្វើការ​ពិសោធន៍​នៅ​ក្រសួងពាណិជ្ជកម្ម​និង​ក្រសួង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេក​ច្ចិ​ក្រសួងមហាផ្ទៃ​សហកា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​មួយចំនួន​បានធ្វើ​ការដុត​កំទេច​កាហ្វេ​ចំនួន ២២០៨០ គីឡូក្រាម​។​

​តាម​ការសម្រេច​របស់​តុលាការ​ថ្ងៃទី​៣០​ខែកញ្ញា ឆ្នាំ ២០១៥​តាម​មេ​ត្រា​៦៣​នៃ​ច្បាប់​ការគ្រប់គ្រង​សុ​វត្តិភាព​ផលិតផល​ទំនិញ​និង​មេ​ត្រា​៥៩ នៃ​ច្បាប់​ស្តង់ដារ​កម្ពុជា បាន​បញ្ជាក់ថា​កាហ្វេ​នេះ​គ្មាន​ផ្តុ​ក​សារជាតិ​គីមី ដែល​ប៉ះពាល់​ដល់​សុខភាព​ដល់​អ្នកប្រើប្រាស់​ទេ​។ តាម​លទ្ធផល​ពិសោធន៍​ខាង​កាំកុងត្រូល​របស់​ក្រសួងពាណិជ្ជកម្ម មើលឃើញថា​គ្មាន​សារជាតិ​គីមី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ទេ​។ ចំណែក​លទ្ធផល​ពិសោធន៍​របស់​អគ្គ​សនា​យក​ដ្ឋា​ន​ស្តង់ដារ​កម្ពុជា​របស់​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ក៏​ដូចគ្នា​ថា​មិនមាន​ជាតិគីមី​ប៉ះពាល់​ដល​សុខភាព​។ លើសពីនេះ​ទៀត​សមត្ថ​ក​ច្ចិ​បាន​បញ្ជូន​កាហ្វេ​នោះ​ទៅ​បន្ត​ពិសោធ​ន៏​នៅក្រៅ​ប្រទេស​ទៀតផង លទ្ធផល​ពិសោធន៍​ក៏​ដូច​លទ្ធផល​ស្ថាប័ន​ក្នុងស្រុក​ថា​គ្មាន​ជាតិគីមី​ប៉ះពាល់​ដល់​សុខភាព​ទេ សូម​ប្រជាពលរដ្ឋ​កុំ​មានការ​ព្រួយបារម្ភ​អី ។​

​ប្រជាពលរដ្ឋ​បាន​គ្រាំទ្រ​សមត្ថកិច្ច បាន​ចាត់វិធានការ​តឹងរឹង​ចំពោះ​សិប្ប​កម្មនេះ ក៏ដូចជា​សិប្បកម្ម​ក្នុងស្រុក ជាពិសេស​លើ​ម្ហូបអាហារ និង​ភេសជ្ជៈ​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​។ ប្រជាពលរដ្ឋ​ក៏បាន​លើកឡើង​ផងដែរ ថា​ប្រសិនជា​រកឃើញថា​មិនមាន​សារជាតិ​គីមី​ប៉ះពាល់​ដល់​សុខភាព​ទេ សមត្ថ​ក​ច្ចិ​គួរតែ​ប្រគល់​ទំនិញ​នោះ​ឲ្យ​ម្ចាស់​ដើម​វិញ មិនគួរ​យកទៅ​ដុត​កំទេចចោល ធ្វើ​ឲ្យ​ម្ចាស់​សិប្បកម្ម​ជួប និង​ការ​វិបត្តិ​សេ​កិច្ច​ធ្ងន់​​ធ្ង​រ​។​

​គួរ​កត់សម្គាល់ថា ការគ្រប់គ្រង​បទល្មើស​សេដ្ឋកិច្ច​នៅ​ខ្វះចន្លោះ​ច្រើនណាស់ ។ ចំពោះ​បទល្មើស​ខាងលើនេះ​សមត្ថកិច្ច ឬ​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ចុះ​ណែនាំ​ចុះកិច្ចសន្យា​ជាមុន នៅ​មុនពេល​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ៕
286473695