Leicester បន្តកិច្ចសន្យាជាមួយ Vardy រយៈពេល៣ឆ្នាំទៀត
បាល់ទាត់៖ក្លិបកញ្ជ្រោងព្រៃ Leicester City ប្រកាសថា ក្លិបបានបន្តកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធដ៏ឆ្នើម Jamie Vardy រយៈពេល៣ឆ្នាំបន្ថែមទៀតគឺរហូតដល់ឆ្នាំ២០១៩ បន្ទាប់ពីកីឡាកររូបនេះជួយក្រុមយកឈ្នះក្រុម Manchester City។
ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរូបនេះបានដើរតួនាទីដ៏សំខាន់សម្រាប់ Leicester ក្នុងការផ្តួល Manchester City នៅកីឡដ្ឋាន Etihad កាលពីថ្ងៃសៅរ៍ ដើម្បីបន្តការនាំមុខដល់ទៅ៥ពិន្ទុនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League។
គួរបញ្ជាក់ថា Vardy ដែលបានផ្ទេរមកពីក្លិប Fleetwood Town ក្នុងតម្លៃខ្លួន១លានផោន កាលពីឆ្នាំ២០១២ គឺជាអ្នករកគ្រាប់បាល់នាំមុខគេក្នុងក្របខ័ណ្ឌ Premier League ជាមួយនឹងការរកបាន១៨គ្រាប់៕