PSG សង្ឃឹមឡើងវគ្គ៨ក្រុមចុងក្រោយបន្ទាប់ពីឈ្នះ Chelsea ២-១យប់មិញ
បាល់ទាត់៖ក្រុម Paris Saint- Germain មានទឹកមាត់លេបសង្ឃឹមឆ្លងឡើងទៅវគ្គ៨ក្រុមចុងក្រោយបានបន្ទាប់ពីទទួលបានជ័យជម្នះលើក្រុមតោខៀវ Chelsea ក្នុងលទ្ធផល២-១ក្នុងពានរង្វាន់ UEFA Champions League កាលពីយប់មិញ។
Paris Saint- Germain បើកការវាយប្រហារមិនប្រណីទៅលើហ្វូងតោ Chelsea រហូតដល់បាញ់ត្រូវមួយគ្រាប់ដោយខ្សែប្រយុទ្ធចាស់វស្សា Zlatan Ibrahimovi ស៊ុតបាល់ពិន័យ Free-Kick ទៅប៉ះជើងJohn Obi Mikel ដាច់ចង្កេះអ្នកចាំទី Courtois។ តែទោះជាម្ចាស់ផ្ទះសម្រុកយ៉ាងណា Chelsea ក៏មិនឱ្យអ្នកគាំទ្រខ្លួនអន់ចិត្តដែរ ដោយជិតនឹងចប់តង់ទីមួយទៅហើយ កីឡាករ Mikel រកបានមួយគ្រាប់តាមស្មើវិញ។ ទោះជាបែបនេះក្តីនៅនាទី៧៨ ខ្សែប្រយុទ្ធ Edinson Cavani ស៊ុតបានមួយគ្រាប់ថែមទៀត បន្ទាប់ពីទទួលបានបាល់យ៉ាងស្អាតពី Angel di Maria៕