ROONEY នឹង​អវត្តមាន​រយៈពេល​៦​សប្តាហ៍​ដោយសារ​របួស​ជង្គង់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 February, 2016 ក+ ក-

បាល់ទាត់​៖​ខ្សែប្រយុទ្ធ Wayne Rooney ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​និង​ជា​ប្រធាន​ក្រុម​របស់​បិសាច​ក្រហម Man Utd ត្រូវបាន​អវត្តមាន​ឲ្យ​ក្រុម​ក្នុង រយៈពេល​៦​សប្តាហ៍​ដោយ​រងរបួស​ជង្គង់​។
​ ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​វ័យ​៣០​ឆ្នាំ​រូបនេះ បាន​រងរបួស​ជង្គង់​កើតឡើង​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​ពេល​លេង​ចាញ​ក្លិប​ឆ្មារ Sunderland ដោយ​លទ្ធផល ២-១ ធ្វើ​ឲ្យ​រូបគេ​មិនអាច​បន្ត​ជូ​យ​ក្រុម​បាន ។ Rooney ត្រូវបាន​ដក​ឈ្មោះ​ចេញពី​បញ្ជី​កីឡាករ Man Utd ដែល​ធ្វើដំណើរ​ទៅ​ប្រកួត​កម្មវិធី Europa League ទល់នឹង FC Midtjylland នៅ​ម៉ោង​១​យប់​នេះ​។
​ ​គួរ​បញ្ជាក់ថា ខ្សែប្រយុទ្ធ Rooney បន្ទាប់ពី​អវត្តមាន​ជាមួយ Man Utd ខ្សែប្រយុទ្ធ​រូបនេះ​ក៏​ប្រហែល​អវត្តមាន​ឲ្យ​ក្រុម​ជម្រើសជាតិ​អង់ក​គ្លេ​ស​សម្រាប់​ការប្រកួត​មិត្តភាព​ពេល​ក្រុម​ជម្រើសជាតិ​អង់គ្លេស ប៉ះ​អាល្លឺម៉ង់ និង​ហូ​ឡង់​ចុងខែ​មិនា​ផងដែរ តែ​គេ​រំពឹងថា​របួស​នោះ​នឹងមិន​អូសបន្លាយ ប៉ះពាល់​ដល់​ការត្រៀម​លក្ខណៈ​របស់​តោ​កំណាច​អង់គ្លេស​ក្នុង​យុទ្ធនាការ​ពានរង្វាន់​ទ្វីបអឺរ៉ុប​ដែល​នឹង​ចាប់ផ្តើម​ថ្ងៃទី​១០ ខែមិថុនា នោះទេ​៕

art7.2