បាល់ទាត់៖ប្រធានរបស់ក្លិបបាល់ទាត់នៅប្រទេសអ៊ីតាលី Lazio លោក Claudio Lotito បានបដិសេធចំពោះការព្រមព្រៀងថា ខ្សែប្រយុទ្ធ Felipe Anderson នឹងផ្លាស់ទៅកាន់ក្លិបបិសាចក្រហម Manchester United នៅរដូវកាលក្រោយក្នុងកញ្ចប់ទឹកប្រាក់៤៧លានផោន។
លោក Claudio Lotito បានប្រាប់គេហទំព័រ Calciomercato ថា ការលក់ខ្សែប្រយុទ្ធ Felipe Anderson ធ្វើឡើងពិតប្រាកដ លុះត្រាតែមានកិច្ចព្រមព្រៀងច្បាស់លាស់ និងមានតម្លៃពលកម្មច្រើនជាងនេះ ហើយចំពោះតម្លៃខាងលើនេះយើងមិនព្រមព្រៀងនោះទេ។
ការចេញមកបដិសេធលើការចង់បានខ្សែប្រយុទ្ធ Felipe Anderson ពីសំណាក់ក្លិបបិសាចក្រហម Manchester United គឺបានធ្វើឡើងជាច្រើនលើកច្រើនសាមកហើយ បន្ទាប់ពីកាលពីដើមរដូវកាលក្លិប Manchester United ក៏បានដាក់សំណើម្ដងរួចមកហើយក្នុងកញ្ចប់ទឹកប្រាក់ប្រមាណជា ៣៧,៦លានផោន។
គួរបញ្ជាក់ថា កីឡាករ Felipe Anderson បង្ហាញខ្លួនចូលលេងឲ្យក្លិប Lazio ចំនួន២៤លើកនៅរដូវកាលនេះ និងបានស៊ុតបាល់បញ្ចូលទីគូប្រកួតចំនួន៦គ្រាប់ផងដែរ៕

Foto Marco Rosi/LaPresse
23 09 2015 Roma ( Italia )
Sport-Calcio
Campionato Serie A Tim 2015-2016 incontro Lazio Vs Genoa allo Stadio Olimpico di Roma
Nella foto
Foto Marco Rosi / LaPresse
23 09 2015 Roma ( Italy )
Sport – Calcio –
Championship Serie A Tim 2015-2016 Match day Lazio Vs Genoa at the Olimpic Stadium in Rome
in the photo Lazio’s player Felipe Anderson celebrating a goal