Man City គ្រោង​ចំណាយ​ជាង​២០០​លាន​ដុល្លារ​ទិញ Superstars ៣​រូប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 March, 2016 ក+ ក-

​បាល់ទាត់​៖​លោក Ferran Soriano នាយក​ប្រតិបត្តិ​ក្លិប Man City បាន​បង្ហើប​ឲ្យ​ដឹងថា ក្លឹប​មេឃ​ខៀវ នឹង​ឲ្យ Pep Guardiola ជាង​២១៣​លាន​ផោន​ដើម្បី​ទិញ Superstars លំដាប់ World Class នៅ​រដូវក្ដៅ​ខាងមុខនេះ ដើម្បី​ឲ្យ​ក្រុម​មេឃ​ខៀវ ស្ថិតក្នុង​ចំណោម​ក្រុម​ខ្លាំង​ទាំង​៥​លើ​លោក​។​
​នាយក​ប្រតិបត្តិ​វ័យ​៤៨​ឆ្នាំ​រូបនេះ​បញ្ជាក់ថា Man City មិនមែន​ចង់​ទិញ​កីឡាករ​គិតតែ​បរិមាណ​ទេ ពោលគឺ​ទិញ​តែ​កីឡាករ​លំដាប់ World Class ប៉ុណ្ណោះ និង​ចង់​អភិវឌ្ឍ​ទម្រង់​ឲ្យ​ដូច​របៀប​លេង​ក្រុម FC Barcelona បច្ចុប្បន្ន​។​
​ទោះជា​យ៉ាងណា​កីឡាករ​៣​នាក់​ដែល Pep នឹង​ទិញ​នោះ ពុំទាន់​ដឹង​នៅឡើយ​ទេ ប៉ុន្តែ​កន្លងមក​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ ធ្លាប់​ចាប់អារម្មណ៍ និង​មាន​គោលដៅ​មួយចំនួន​ដូចជា Luis Suarez, Sergio Busquets របស់​ក្រុម Barcelona, ខ្សែការពារ John Stones របស់ Everton និង​គ្រោង​នាំ​កូនចៅ​របស់លោក​បច្ចុប្បន្ន Manuel Neuer និង Robert Lewandowski ទៅ Man City ផងដែរ​
​គួរ​បញ្ជាក់ថា Pep Guardiola ដែល​បច្ចុប្បន្នកំពុង​ដឹកនាំ​ក្រុម Bayern Munich នឹង​ទៅ​ដឹកនាំ​ក្រុម Man City រដូវ​កាល​ក្រោយ ខណៈដែល​រដូវ​កាល​ដំបូង​នៅ Ethiad លោក​មិន​រំពឹង​ជួយ​មេឃ​ខៀវ លើក​ពាន UEFA Champions League ទេ​៕

Pep-Man-City