បាល់ទាត់៖ក្រុមតោខៀវ Chelsea បានដាក់សំណើទៅកាន់ក្លិប Everton ក្នុងការនាំយកខ្សែប្រយុទ្ធ Romelu Lukaku ត្រឡប់មកកីឡដ្ឋាន Stamford Bridge វិញនៅរដូវក្តៅខាងមុខនេះ។
ខ្សែប្រយុទ្ធ សញ្ជាតិប៊ែលហ្សិកវ័យ២២ ឆ្នាំរូបនេះ បានចាកចេញពីទឹកដី Stamford Bridge កាលពី២ ឆ្នាំមុន ប៉ុន្តែឥឡូវនេះត្រូវបានស្ថិតក្នុងបញ្ជីទិញដូរកីឡាកររបស់ក្លិបតោខៀវ Chelsea បន្ទាប់ពីម្ចាស់ការពារតំណែងជើងឯកមួយនេះលេងមិនសូវបានល្អក្នុងរដូវកាលនេះ។
លោក Roman Abramovich ម្ចាស់ក្លិបតោខៀវ Chelsea បាននិយាយថាកីឡាកររូបនេះនៅជាកីឡាល្អក្នុងចិត្តរបស់លោកជានិច្ច ហើយនឹងលោកគ្រោងចំណាយលុយទ្វេដង គឺ ២៨ លានផោនគុណនឹងពីរដើម្បីបានកីឡាកររូបមកវិញ។ លោក Michael Emenalo នាយកបច្ចេកទេសក្លឹបបានបញ្ជាក់ដែរថា លោកក៏សំឡឹងមើលកីឡាករម្នាក់នេះយ៉ាងហ្មត់ចត់ផងដែរបន្ទាប់ពីអនុញ្ញាត ឲ្យគេចាកចេញពីក្រុមនោះ៕